ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះ​រឹបអូស​ឈើ​បាន​ចំនួន​៨១២​គីឡូ​

​ខេត្តរតនគិរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ស្រុក​លំផាត់​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង​ដោយមាន​ការសម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​មួយកន្លែង​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​កា​ឡែ​ង ឃុំ​កា​ឡែ​ង​ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​លោក​វរសេនីយ៍ទោ ជា តារា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បានអោយដឹងថា វត្ថុតាង​ដែល​ត្រូវបាន​សមត្ថកិច្ច​ដក​ហួត​ជា​ឈើ​ប្រភេទ​ធ្នង់​ចំនួន​៨១២​គីឡូក្រាម ស្មើ​និង​០,៦០១​ម៉ែត្រគូប​
​។​

​បច្ចុប្បន្ន​វត្ថុតាង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​រឹបអូស​និង​ប្រគល់​ទៅអោយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុងដី​ម្បី​ចាត់ការ​ទៅតាម​និតិ​វី​ធី​ច្បាប់​ព្រៃឈើ​៕

 

855224955_13304 855005561_361813

855222498_13429 855222483_13339

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130