ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ចុះ​អនុវត្ត​ដីកាឆែកឆេរ​លំនៅឋាន​មួយកន្លែង​រឹបអូស​ឈើ​និង​រថយន្ត​១​គ្រឿង​

​ខេត្តរតនគិរី ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៉ុង និង​មានការ​សម្របសម្រួល​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​អនុវត្ត​ដិ​កា​ឆែកឆេរ​លំនៅឋាន​ឈ្មោះ ស៉ី​ង ប៊ុត​ស៉ី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ឡាវ បាន​រក្សាទុក​បទល្មើស​ព្រៃឈើ​ជាច្រើន​ដុំ​ត្រូវបាន​សមត្ថកិច្ច​រឹបអូស​។​

​ការចុះ​រឹបអូស​ឈើ​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩
​ត្រង់ចំណុច​ភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​

​សមត្ថកិច្ច​ដែល​ចុះ​រឹបអូស​បាន​ឲ្យ​ដឹងថា ឈើ​ដែល​បាន​រឹបអូស​នោះ ជា​ប្រភេទ​ឈើ​ធ្នុង​ចំនួន​១០៨​កំណាត់ និង​រថយន្ត​១​គ្រឿង​ម៉ាក​កូរ៉េ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2C-4228 ដែលជា​មធ្យោបាយ​ក្នុងការ​ដឹកជញ្ជូន​បទ​ល្មើស​ព្រៃឈើ​ត្រូវបាន​សមត្ថកិច្ច​ដកហូត​។​
បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ចុះ​ឆែកឆេរ​និង​រឹបអូស​វត្ថុតាង​ទាំងនោះ​យកមក​រក្សាទុក​ប​ណ្តេះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វើ​ន​សៃ រង់ចាំ​ប្រគល់​ជូនទៅ​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​ព្រៃឈើ​ផងដែរ​៕

 

855211441_52090

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130