ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សាកសព​បុរស​ម្នាក់​ត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញ​ក្នុង​ទន្លេ​សេ​សាន្ត​ស្រុក​អណ្តូង​មាស​

​ខេត្តរតនគិរី ៖ បុរស​ម្នាក់​ក្នុងចំណោម​បុរស​២​នាក់​ដែល​បាន​បាត់​ខ្លួន​ដោយសារ​លិច​ទូក​នៅក្នុង​ទន្លេ​សេសា​ន្ត ស្ថិតនៅ​ក្នុងភូមិ​ប៉ា​ដល​ឃុំ​សេសា​ន្ត​ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច​បាន​ប្រជា​នេ​សាន្ត​ប្រទះឃើញ​វិញ​ហើយ​នៅត្រង់ចំណុច​ទន្លេ​សេសា​ន្ត ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ដោយសារ​លិច​ទូក​នោះ​មានឈ្មោះ រ​ចំ ពូន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ច្រាយ មាន​ស្រុកកំណើត​នៅ​ភូមិ​ប៉ា​ដល ឃុំ​សេសា​ន្ត ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ករណី​គ្រោះថ្នាក់​លិច​ទូក​កាលពី​ថ្ងៃ​៨ ខែកក្កដា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច​នៅត្រង់ចំណុច​កោះ​គួ​ម ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​ប៉ា​ដល ឃុំ​សេសា​ន្ត ស្រុក​អូរ​យ៉ា​ដាវ​។​

​បងប្អូន​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​ទាំងពីរ​នាក់​បាន​បបួល​គ្នា​ទៅ​ត្រើយម្ខាង លុះដល់​ព្រលប់​នាំគ្នា​ឆ​ហ​លង​ទូក​មកវិញ ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ​ក៏បាន​ជួប​ឧបទ្ទវហេតុ​លិច​ទូក​កណ្តាលទន្លេ បណ្តាល​ឲ្យ​បុរស​ម្នាក់​បាត់​ខ្លួន​និង​បុរស​ម្នាក់ទៀត​ត្រូវបាន​គេ​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា បុរស​ម្នាក់​ដែល​បាន​ជួយសង្គ្រោះ​មិនទាន់​ស្គាល់​អត្ត​សញ្ញា​តិ​នៅឡើយ​ទេ​។​

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ខាងលើ​សមត្ថកិច្ច​ប៉ុស្តិ៍​ឃុំ​តា​ឡាវ​ស្រុក​អណ្តូង​មាស​ប្រគល់​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​នៃ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ប៉ា​ដល​ឃុំ​សេសា​ន្ត​ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី ដែលជា​ស្រុកកំណើត​នៃ​សព​៕

 

 

photo_2019-07-12_08-45-19 photo_2019-07-12_08-45-09 photo_2019-07-12_08-45-15

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130