ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​១៤​នាក់​ដែល​ឆ្លងដែន​មក​ស្នាក់នៅ​ដោយ​មិន​ស្របច្បាប់​

​រាជធានី​ភ្នំពេញ ៖ ជនអន្តោប្រវេសន៍​ចំនួន​១៤​នាក់ ដែល​ឆ្លងដែន​មក​ស្នាក់នៅ​និង​បំរើ​ការងារ នៅក្នុង​ទឹកដី​កម្ពុជា​ដោយ​មិន​ស្របច្បាប់ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្តន៍ នីតិវិធី​នៃ​ក្រសួងមហាផ្ទៃ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​នៅ​គោលដៅ ចំនួន បី ផ្សេងគ្នា ក្នុង សង្កាត់ ឬ ស្សី កែវ ខណ្ឌឫស្សីកែវ កាលពី វេលា ម៉ោង ១១ និង ០ នាទី ព្រឹក ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៧ ។
យោងតាម ប្រភពពី សមត្ថកិច្ច​ជំនាញ​បាន បញ្ជាក់​ឲ្យ ដឹងថា នៅក្នុង ប្រតិបត្តិ ការចុះ ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​នៅ​ទីតាំង​ចំនួន​៣ ផ្សេងគ្នា​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​ដោយ មាន ការសម្របសម្រួល ពី អយ្យការ សាលាដំបូង រាជធានី ភ្នំពេញ ។

​លោក ឧ ត្ត ម សេនីយ៍ ឯក អ៊ុក ហៃ សីឡា ប្រធាន នាយកដ្ឋាន ស៉ើ ប អង្កេត និង អនុវត្តន៍ នីតិវិធី បាន ចុះ ត្រួតពិនិត្យ គោលដៅ ទី ១ ស្ថិតនៅ ចំណុច ភូមិ មិត្តភាព គោលដៅ ទី ២ នៅ ភូមិ ឃ្លាំង សាំង និង គោលដៅ ទី ៣ នៅ ក្ស ក្នុង ហាង កា ហ្ង្វេ ភូមិ សាមគ្គី ស្ថិតនៅក្នុង មូលដ្ឋាន សង្កាត់ ឬ ស្សី កែវ ខណ្ឌ ឬ ស្សី កែវ ។​

​ប្រភព​ដដែល​បន្តថា ជនជាតិ វៀតណាម ទាំង ១៤ នាក់ ខាងលើ បាន លួច​ឆ្លងដែន​ចូលមក ស្នាក់នៅ និង ធ្វើ ការងារ ក្នុងប្រទេស កម្ពុជា ដោយ​មិន​ស្របច្បាប់ ។ ហេ​ី​យ​ជនអន្តោប្រវេសន៍​ចំនួន​១៤​នាក់​នោះ​ក្រោយពី ឃាត់ខ្លួន​សមត្ថកិច្ច​ជំនាញ​បញ្ជូនទៅ សាកសួរ នៅ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បើ អ្នក ដែលមាន ឯកសារ ត្រឹមត្រូវ សមត្ថកិច្ច អនុញ្ញាត ឲ្យ ត្រឡប់មក កន្លែង ស្នាក់នៅ វិញ តែ ចំពោះ អ្នក គ្មាន លិខិតស្នាម សមត្ថកិច្ច នឹង កសាង សំណុំ ឯកសារ បញ្ជូនទៅ ប្រទេស កំណើត វិញ ៕

 

 

photo_2019-07-12_08-47-46 photo_2019-07-12_08-47-42

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130