ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក​ផ្កាយ​២​នគរបាលជាតិ​ម្នាក់​ស្រវឹង​បើករថយន្ត​បុក​រទេះ​លក់​ប្រហិត​សង​៣០០​ដុល្លារ

​ភ្នំពេញ ៖ លោក​ផ្កាយ​២​មន្ត្រីនគរបាល​ម្នាក់ បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង ក៏​ជ្រុល​ចង្កូត​ទៅបុក​និង​ម៉ូតូ​រទេះ​លក់​ប្រហិត​ចៀន និង​បុកល្ហុង​ដែល​ឈប់​ចត​នៅលើ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​ខូចខាត ហើយ​សង​៣០០​ដុល្លារ​បញ្ចប់រឿង ។ ករណីនេះ​បានកើត​ឡើង ត្រង់ចំណុច​ខាងមុខ ផ្សារ​ទំនើប​ស៊ុប​ភើ​ស្ទ័​រ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន​ពី កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​ម៉ាក លុច​ស៊ី​ស LX470 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-8581 បើកបរ​ដោយ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីនគរបាល​ផ្កាយ​ពីរ ក្នុងស្ថានភាព​ស្រវឹង​បើក តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ធ្វើដំណើរ​ពី​លិចទៅ​កើត ជាមួយ​ល្បឿន​យ៉ាង​លឿន ។​

​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បង្ក ក៏បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​រទេះ​លក់​ប្រហិត​ចៀន និង​បុកល្ហុង​មួយគ្រឿង ដែល​កំពុង​ឈប់​ចត​លក់​នៅលើ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​មួយចំនួន ។ ចំណែកឯ​រថយន្ត​បង្ក បាន​រង​ការខូចខាត​បែក​ចង្កៀង និង​ក្រពឹត​កាង​ផ្នែក​ខាងមុខ​ចំហៀង​ខាងស្ដាំ ហើយ​ករណីនេះ មិន​បង្ក​ឲ្យ​មាន​នរណាម្នាក់​រងរបួស​នោះទេ ៕

 

photo_2019-07-12_07-48-51 photo_2019-07-12_07-48-38 photo_2019-07-12_07-48-46 photo_2019-07-12_07-48-49

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130