ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រថភ្លើង​បុក​គ្នា​នៅ​ប៉ា​គី​ស្ថាន សម្លាប់​មនុស្ស​១៥ នាក់​និង​៨០​នាក់​ទៀត​របួស​

​ប៉ា​គី​ស្ថាន ៖ យ៉ាងហោចណាស់​មាន​មនុស្ស ១៥ នាក់​ស្លាប់​និង​ជិត ៨០ នាក់​ទៀត​បាន​រងរបួស​បន្ទាប់ពី​រថភ្លើង​២​គ្រឿង​បាន​បុក​គ្នា​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ចិន CGTN ។​

​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅក្នុង​ស្រុក Rahim Yar Khan ខេត្ត Punjab នៅពេល​រថភ្លើង​ដឹក​អ្នកដំណើរ​ដែល​ធ្វើដំណើរ​ចេញពី​ទីក្រុង Lahore ភាគ​ខាងកើត​បុក​គ្នា​ជាមួយ​រថភ្លើង​ដឹកទំនិញ​មួយគ្រឿង​ទៀត​ដែល​បាន​ឈប់​នៅ​ផ្លូវ​ឆ្លងកាត់​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា​មន្ត្រី​ផ្លូវដែក​ជាន់ខ្ពស់​ប៉ា​គី​ស្ថាន​និយាយថា​មានការ​ភ័យខ្លាច​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ថែមទៀត​នៅពេលដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​បន្ត​ទម្លុះ​កំទេច​បាក់បែក​៕

56a176781cad45db9e4a15d662abd13f

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130