ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកសារព័ត៌មាន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ខណដែល​ឧកញ៉ា សឹង្ហ សំអុល និង​បក្ខពួក ៣​នាក់​ត្រូវ​បញ្ជូនទៅ​តុលាការ​

​ទោះបីជា​លេចឮ​ព័ត៌មាន​ថា ក្រុមអ្នកមានអំណាច​មួយ​ចំនួន​កំពុង​ចេញមុខ​រត់ការ​ខ្វែងដៃខ្វែងជើង​ឲ្យ​មានការ ដោះលែង​លោក​ឧកញ៉ា សឹង្ហ សំអុល មេ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​, ប៉ុន្តែ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​កំពុង តាមដាន​យកចិត្តទុកដាក់ ចំពោះ​សំណុំរឿង​ដ៏រ​ស៊ើប​មួយ​នេះ​ព្រោះថា ករណី​ឧកញ៉ា សឹង្ហ សំអុល មិនមែន​ពាក់ព័ន្ធ តែ​លោក​ឧកញ៉ា​ម្នាក់នេះ​ឬក៏​មេការ​កម្មករ​២,៣​នាក់​នោះឡើយ ។​

​សូមជម្រាបថា ឧកញ៉ា ស៊ឹង សំអុល ម្ចាស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ និង​បក្ខពួក ៣ នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ខណៈ​លោក សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រកាស​តាម​ចាប់​អ្នកពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​បែ​ន្ថ​ម​ទៀត​។​

​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​៤​គ្រឿង​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ ដែល​រកឃើញ​ក្នុងព្រៃ​ជ្រៅ​ក្នុងស្រុក​កោះ​ញែក​នោះ​ត្រូវបាន​សមត្ថកិច្ច​ដុត​កម្ទេចចោល​នៅនឹងកន្លែង ដោយ​ប្រើ​ម្សៅ TNT​។ ចំណែក រថយន្ត​ល្មើស​ជាង ៤០ គ្រឿង​ទៀត ដែល​រឹបអូស​នោះ​រង់ចាំ​បំផ្លាញចោល​ពេល​ក្រោយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក៏​ធ្លាប់បាន​ប្រកាសថា អ្នក​ដែល​ប្រឆាំង​ជាមួយនឹង​កិច្ចការពារ​ព្រៃឈើ រាប់ទាំង​អ្នកសារព័ត៌មាន​ដែរ ក៏​នឹងត្រូវ​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​។​គេ​កាប់​ឈើ​អស់លោក​ស្រែក​អា​ឡេ​អា​ឡូ ដឹក​ត្រូវ ក៏​ស្រែក ដឹក​មិនត្រូវ ក៏​ស្រែក ឥឡូវ​ខ្ញុំ​បង្ក្រាប​អស់លោក​ស្រែក អស់លោក​ត្រូវតែ​ទទួលទោស​តាមផ្លូវ​ច្បាប់ ដែលជា​ការរួម​ផ្សំ​ជាមួយ​បទល្មើស ។​

​លោក​បន្តថា គ្មាន​នរណា​នៅ​ពីលើ​ផ្លូវច្បាប់​ទេ ហើយ​បទបញ្ជា​រហូត​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​បាញ់សម្លាប់​អ្នក​ដែល​កាប់​ឈើ តែ​រហូតមក​ដល់ពេលនេះ​លោក​មិនទាន់​សម្លាប់​មនុស្ស​ទេ លោក​បំផ្លាញ​តែ​មធ្យោបាយ តែ​ជនល្មើស​បាន​ចូល​ពន្ធនាគារ​រួចហើយ​។​

​ករណី​កាប់បំផ្លាញ​ព្រៃឈើ​នេះ​ផងដែរ​កាលពី​ថ្ងៃទី ៩ និង​ថ្ងៃទី ១០ ខែ កក្កដា សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ​បាន​បង្ក្រាប​ទីតាំង​សិប្បកម្ម​លួចលាក់​កែច្នៃ​ឈើ​ខុសច្បាប់ និង​ទីតាំង​លួចលាក់​ស្តុក​ឈើ​ក្នុងព្រៃ​នៅ​ភូមិ​ពាក់​ស្បែក ឃុំ​រំដោះ​ស្រែ និង​ភូមិ​រុងរឿង ១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​ប៉ុន្តែ​គេ​នៅតែមាន​មន្ទិល​ថា ការចាប់ខ្លួន​ឧកញ៉ា សឹង្ហ សំអុល វា​គ្រាន់តែ​ជា​ឆាកល្ខោន​មួយ ប៉ុណ្ណោះ ព្រោះថា តាម​ដឹង​ឧកញ៉ា​ម្នាក់នេះ​មាន​ខ្នង​ក្រាស់​មិនធម្មតា​នោះឡើយ ដូច្នេះហើយ​ទើប កន្លងទៅ​បើទោះបីជា​សម្តេច ហ៊ុន សែន គំរាម​ចាប់ខ្លួន​ឧកញ៉ា​បំផ្លាញ​ព្រៃឈើ​ម្នាក់​នោះ​ក៏ដោយ ក៏​ឧកញ៉ា​ម្នាក់នេះ​មិន​ខ្ចី​ព្រឺរោម​នោះឡើយ ហើយ​នៅតែ​បន្ត​ជំនួញ​ឈើ​ខុសច្បាប់​យ៉ាង​គឃ្លើន ដដែល ៕

 

 

oknha-sing

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130