ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចោ​ប្លន់​ស្ត្រី​២​នាក់​យកលុយ​ទូរស័ព្ទដៃ​និង​វាយ​ឲ្យ​របួស​ធ្ងន់ធ្ងរ​នៅ​ស្រុក​អណ្តូង​មាស​

​ខេត្តរតនគិរី ៖ ស្ត្រី​២​នាក់​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ធ្វើ​សកម្មភាព​ប្លន់​យកលុយ​និង​ទូរស័ព្ទដៃ​ហើយ​គេចខ្លួន​បាត់ស្រមោល​។​​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ត្រង់​ចម្ការ​ស្វាយចន្ទី​ឈ្មោះ សល់ ប៊ុន ស្ថិតនៅ​ក្នុងភូមិ​ម៉ា​លិ​ក ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​១-​ឈ្មោះ អិ​ុ​ត​.​ស៊ា​ង​លីម ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ត្រូវ​ជនល្មើស​វាយ​ចំ​ថ្ងាស់​​រងរបួស​ធ្ងន់ ហើយ​យក​កាបូប​លុយ​ចំនួន​៣០​ម៉ឺន​រៀល និង​ទូរស័ព្ទដៃ ១​គ្រឿង​។​២-​ឈ្មោះ យី​ម អឿន ភេទ​ស្រី អាយុ​៧៣​ឆ្នាំ ជនជាតិខ្មែរ អ្នករួមដំណើរ ត្រូវ​ជនល្មើស​វាយ​ចំ​ថ្ងាស់​ដូចគ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​
​ជនរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី​1C-8623​។​

​សមត្ថកិច្ច​បាន​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​បានមកពី​ចម្ការ អូរ​អង្កាញ់​ពេល​ជិះ​ម៉ូតូ​មកដល់​ចម្ការ​ឈ្មោះ​សល់ ប៊ុន ខណ​:​នោះ​លិចមុខ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ១​គ្រឿង មិន​ចាំ​ពណ៌ បាន​ជិះ​តាម​ពីក្រោយ​ដល់​កន្លែងកើតហេតុ​ខាងលើ បាន​ហៅ​ឲ្យ​ឈប់​រួច​យក​អាវុធ​កែច្នៃ​វាយ​ជនរងគ្រោះ​ទាំង​២​នាក់ រួច​ឆក់យក​កាបូ​កលុយ​ស្ពាយ​គេចខ្លួនបាត់​តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថ​កិ​ច្វ​ចម្រុះ​ចុះ​ពិនិត្យ​កន្លែងកើតហេតុ បាន​រកឃើញ​អាវុធ​កែច្នៃ​នៅ​និង​កន្លែងកើតហេតុ​។​

​ដោយឡែក​ជនរងគ្រោះ​កំពង់​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស​ផងដែរ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចោ​ប្លន់​ទាំងនោះ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

 

855224759_15056 855212030_54404 855208958_54247

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130