ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Pep ចង់បាន Dani Alves មក​ជំនួស​កន្លែង Danilo

​កីឡា ៖ លោក Pep Guardiola អ្នកចាត់ការ​ទូទៅ Manchester City បានដាក់​គោលដៅ​របស់ខ្លួន​ទៅលើ​ខ្សែការពារ​ស្លាប​ស្ដាំ Dani Alves ដើម្បី​ទុក​ជំនួស​កន្លែង​របស់ Danilo បើសិនជា​គេ​ចាកចេញ​នា​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្ដៅ​នេះ​។​

Dani Alves នឹងមិន​មានតម្លៃ​ខ្លួន​នោះទេ បន្ទាប់ពី​រូបគេ​បានប្រកាស​ចាក​ចេញពី​ក្លិប​អ្នក​មាននៅ​បារាំង Paris Saint-Germain ដោយ​ពេលនេះ​ខ្សែការពារ​ប្រេ​ស៊ី​ល​រូបនេះ​ពុំទាន់​មាន​ក្លិប​លេង​នៅឡើយ​ទេ​។ តាមពិតទៅ Dani Alves ត្រូវបាន​លោក Pep ចង់​នាំយក​មកកាន់​កីឡដ្ឋាន Etihad Stadium តាំងពី ២​ឆ្នាំមុន​មកម្ល៉េះ ពោលគឺ​មុនពេល​រូបគេ​ទៅ​ចូលរួម​ជាមួយ​ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស PSG​។​

​ប៉ុន្តែ​ចំពោះ​ការនាំយក Dani Alves របស់លោក Pep មិនទាន់​និយាយបានថា​កើតឡើង​ឬ​យ៉ាងណា​នោះទេ ព្រោះ​ពេលនេះ​អនាគត​របស់​កីឡាករ​ខ្សែការពារ​ស្លាប Danilo ជាមួយ Man City កំពុងតែ​ស្ថិតនៅក្នុង​ភាពស្រពិចស្រពិល​នៅឡើយ​៕

PEP2

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130