ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ផ្អើល​ក្លឹប​ហ្គោល​ឡាញ ខណ​ក្រុម​នារី​រូប​ស្រស់​ព្រួត​វាយ​បុរស​ម្នាក់​យ៉ាង​ចាស់ដៃ

​ភ្នំពេញ ៖ ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២,៣០​នាទី​យប់ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ខណដែល​ក្រុម​នារី​រូ​ស្រស់​បាននាំគ្នា​ព្រួត​វាយ​ទាត់​ធាក់​ទៅលើ​បុរស​ម្នាក់​យ៉ាង​ចាស់ដៃ​និង​បាន​ទាញ​ដប​ស្រា​បម្រុង​វាយ​ថែមទៀត នៅ​ចំណុច​ក្លឹប​កម្សាន្ត​ហ្គោល​ឡាញ តាម​ណ្តោ​យ​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​ហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​នារី​ស្រស់​មួយក្រុម​បាន​ស្រែក​ឡូឡា​ផ្អើល​ពេញ​ក្លឹប ដោយបាន​ចោទថា បុរស​ម្នាក់​នោះបាន​លូកដៃ​ស្ទាប​គូទ​របស់​ពួក គេ​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ក្លឹប បន្ទាប់មក​នារី​រូប​ស្រស់​មួយក្រុម​នោះបាន​នាំគ្នា​ព្រួត​វាយ​និង​លោត​ធាក់​យ៉ាង​ចាស់ដៃ​តែម្តង តែ​មិន​បង្ក​ឲ្យ​មាន​របួស​នោះទេ ហើយ​មាន​នារី​ស្រស់​ម្នាក់​ក្នុងចំណោម​ជាច្រើន​នាក់ បានរ​ត់ទៅ​ទាញយក​ដប​ស្រា​បម្រុង​វាយ​បុរស​ម្នាក់​នោះ​បន្ថែមទៀត តែ​ត្រូវបាន​ភ្ញៀវ​ចូលទៅ​លេង​ក្នុង​ក្លឹប បាននាំគ្នា​មកជួយ​ឃាត់​ទាន់ កុំ​អី​ត្រូវ​ចាស់ដៃ​របស់​ស្រី​ស្រស់​ទាំងនោះ​ហើយ​។​

​ក្រោយ​កើតហេតុ នារី​រូប​ស្រស់​មួយក្រុម​នោះបាន​គ្នា​ចូលទៅក្នុង​ក្លឹប​សប្បាយ​បន្តទៀត ចំណែក​ខាង​បុរស​នោះបាន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​តែម្តង ៕

 

photo_2019-07-12_09-17-18 photo_2019-07-12_09-17-15 photo_2019-07-12_09-17-09-680x510

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130