ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Man Utd ប្រាប់ Inter ថា ៧៥ លាន​ផោន បើ​ចង់បាន Lukaku

​កីឡា ៖ Manchester United កាលពី​ម្សិលមិញ​បាន​ប្រាប់​ក្លឹប Inter Milan ថា​មាន ៧៥ លាន​ផោន បើ​ច​ងើ​ចុះកិច្ចសន្យា​ជាមួយ Romelu Lukaku ។​នេះ​បើ​យោងតាម​ប្រភពពី​កាសែត The Sun ។​

​លោក Piero Ausilio នាយក​ផ្នែក​កីឡា Inter បាន​ជួបពិភាក្សា​ជាមួយ​លោក Ed Woodward អនុប្រធាន​ប្រតិបត្តិ​ក្លិប​នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍​នៅពេល​ពួកគេ​ចាប់ផ្តើម​ដំណើរ​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​។​

​គ្រូបង្វឹក​ក្លឹប Inter Milan លោក Antonio Conte បានបញ្ជាក់​យ៉ាងច្បាស់​ថា​គាត់​ចង់ឱ្យ Lukaku វ័យ​២៦ ឆ្នាំ ដើរតួ​ជា​កីឡាករ​សំខាន់ ក្នុង​គោលបំណង​បញ្ចប់​អំណាច​របស់ Juventus នៅ Serie A រដូវ​កាល​ក្រោយ​។​

​ប៉ុន្តែ​យោងតាម​កាសែត Sun Sport ថា​ក្រុម Man Utd បានបញ្ជាក់​យ៉ាងច្បាស់​ដល់​ក្រុម​អ៊ីតាលី​ថា​ពួកគេ​មាន​ជំនឿ​ចិត្ត​លើ​តម្លៃ ៧៥ លាន​ផោន​ព្រោះ Lukaku ជា​កី​ឡករ​នូវ​មានតម្លៃ​នៅឡើយ​៕

Capture7

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130