ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុវជន​ម្នាក់​ខឹង​ឪពុក​មិន​រកប្រពន្ធ​ឲ្យ​ដុត​ផ្ទះ​ឆេះ​ម៉ដ្ឋ​

ស្វាយរៀង ៖ យុវជនឈាមរាវ​ម្នាក់ ដោយសារតែ​ខឹង​នឹង​ឪពុក​របស់ខ្លួន មិន​ព្រម​រកប្រពន្ធ​អោយ​ក៏​ដុត​ផ្ទះ​ចោល​ឆេះ​ម៉ត់​សល់​តែ​ផេះ​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១១:៥០​នាទី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ ព្រៃ​ស្រគុំ ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​យុវជនឈាមរាវ​ដែលជា​ជនបង្ក​ឈ្មោះ ពិន ពិ​ទូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ឈ្មោះ ពិន បូ​រិ​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ដែល​ត្រូវជា​ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ​។​

​តាម​ព័ត៌មាន​ទទួលបាន​ពី​សមត្ថកិច្ច​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យុវជន​ខាងលើ​ដុត​ផ្ទះ​ខ្លួនឯង​ចោល​នោះ ក៏​ព្រោះតែ​ខឹង​នឹង​ឪពុក​របស់ខ្លួន​មិន​រកប្រពន្ធ​ឲ្យ​។ ហើយ​ផ្ទះ​ដែល​ឆេះ​ត្រូវ​កូនបង្កើត​ដុត​នោះ​សង់​អំពី​ឈើ ប្រក់​ក្បឿង​មាន​ទំហំ​៨ X ៩​ម៉ែត្រ​៕

 

photo_2019-07-12_10-06-47-1024x576

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130