ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទមកងន់ទោស (ឆក់ទូរសព្ទ័ដៃមិនបានសម្រេច)ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកឃ្លាងឃាត់ខ្លួនកាលពីវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចតាមផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សមត្កិច្ចបានឲ្យដឹងថាជនសង្ស័យ ០២នាក់នោះ ៖ ១/ឈ្មោះ ធូ វីរៈបុត្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសវិទ្យាល័យមភ្នំពេញថ្មី ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) ។២/ឈ្មោះ នូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥១ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះ ០១នាក់ ភេទស្រី អាយុប្រហែល៤០ឆ្នាំ មិនដាក់ពាក្យបណ្តឹងទៅបាត់ក្រោយកើតហេតុ ។
សម្ភារៈបន្សល់ទុក ៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូន និងម៉ូតូ០១គ្រឿងម៉ាកឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GB-5966( របស់ជនសង្ស័យ ) ។
ដំណើររឿង ៖ មុនពេលកើរហេតុ ជនរងគ្រោះ កំពុងជិះមូតូ០១គ្រឿង ម៉ាកធូដេរ តែម្នាក់ឯងតាមផ្លូវ១០១៩ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ចំនួន ០២នាក់ ជិះម៉ូតូមកជិតជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះ តែឆក់ពុំបាន ក៍ត្រូវបកម្លាំងល្បាតយើងឃើញ ហេតុការណ៍បានធ្វើការដេញតាមចាប់បានជនសង្ស័យទាំង០២នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ចំណែកជនរងគ្រោះមិនស្គាល់ភិនភាគទៅបាត់ក្រោយកើតហេតុ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕