ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​ដក​ទួរគី​ចេញពី​កម្មវិធី​អភិវឌ្ឍ​យន្តហោះ​ចម្បាំង F-35

​វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​ដកចេញ​ទួរគី​ចេញពី​កម្មវិធី​អភិវឌ្ឍ​យន្តហោះ​ចម្បាំង F-35 ហើយ បន្ទាប់ពី​ក្រុង​អង់កា​រ៉ា​បានចាប់ផ្តើម​ទទួលយក​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 របស់​រុស្ស៊ី​កាលពី​សប្តាហ៍​មុន​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Reuters​។​

​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​ការពារ​អាកាស S-400 ត្រូវបាន​ដឹកជញ្ជូន​តាម​យន្តហោះ​ទៅកាន់​មូលដ្ឋានទ័ព Murted នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​អង់កា​រ៉ា​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ហើយ​ត្រូវបាន​គេ​រំពឹងថា នឹងដាក់​ពង្រាយ​ចេញ​លេញ​ត្រឹម​ខែមេសា ឆ្នាំ​២០២០​។​

​ជុំវិញ​បញ្ហា​នេះ​លោកស្រី Ellen Lord អនុរដ្ឋលេខាធិការ​ផ្នែក​ការពារជាតិ​អាមេរិក ប្រាប់​សន្និសីទកាសែត​មួយ​ថា “​សហរដ្ឋអាមេរិក​និង​ដៃគូ F-35 ផ្សេងទៀត​បានសម្រេច​ចិត្ត​បញ្ឈរជើង​ទួរគី ពី​កម្មវិធី​អភិវឌ្ឍ F-35 ជា​កិច្ច​ចាប់ផ្ដើម​ដំណើរការ​និតិ​វិធីដក​ទួរគី ចេញពី​កម្មវិធី​អភិវឌ្ឍ​នេះ​ជា​ផ្លូវការ​។​

​ទោះ​បែបនេះ​ក្ដី​ក្រសួងការបរទេស​រប​ស់​ទួ​ក​គី បាន​បញ្ជាក់ថា ទង្វើ​នេះ​គឺ​មិន​យុត្តិធម៌​ទេ សម្រាប់​ទួរគី ហើយ​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ថែម​ទៀតផង​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130