ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​

​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន ០២​នាក់​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី បានធ្វើការ​ឃាត់ខ្លួន​ក​លពី​វេលា​ម៉ោង​០៣ និង​២៥​នាទី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​តាមផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ចំនួន ០២​នាក់​នោះ​រួមមាន​៖ ១/​ឈ្មោះ គឹម មេសា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​២/​ឈ្មោះ ណា​ង លាង​ហៃ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ទឹកល្អក់​៣ ខណ្ឌដូនពេញ ។​

​វត្ថុតាង​ជំនាញ​ដកហូត​បានរួម​មាន គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា ចំនួន​០៩​កញ្ចប់​តូច និង​ម៉ូតូ​០១​គ្រឿង ម៉ាក​ធូ​ដេរ គ្មាន​ស្លាក​លេខ ។

​ប្រភព​ដដែល​បន្តថា​៖ មុនពេល​កើតហេតុ កម្លាំង​ល្បាត​ប៉ុ​ស្កិ៍​រដ្ឋបាល​ពេញ​ថ្មី បានធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​០២​នាក់ កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ធូរ​ដេ នៅតាម​បណ្តោយ​ផ្លូវ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​បាន​ហៅ​ជនសង្ស័យ​ឲ្យ​ឈប់ ធ្វើការ​ត្រួតពិនិត្យ​លើ​ដង​ខ្លូន​រកឃើញ​វត្ថុតាង​ខាងលើ រួច​សមត្ថកិច្ច​យើង​នាំខ្លួន​ជនសង្ស័យ​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130