ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុមហ៊ុន​រកស៊ី​ឈើ​ចំនួន​៥​ប្រឈម​នឹង​ការដក​អាជ្ញាប័ណ្ណ​

​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​របស់​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ព្រមាន​ថា ក្រុមហ៊ុន​ដែល​រកស៊ី​ពាក់ព័ន្ធ​ព្រៃឈើ​ចំនួន​៥​ប្រឈម​នឹង​ការដក​អាជ្ញាប័ណ្ណ​ចោល​ភ្លាមៗ បើសិន​ក្រុមហ៊ុន​ទាំងនោះ ត្រូវបាន​រកឃើញថា មាន​ការជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នាពេល​កន្លងមក និង​មក​ដល់ពេល​បច្ចុប្បន្ននេះ ។​

​លោក​ឧ​ត្ត​ម​សេនីយ​ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជាក់ថា នៅពេលនេះ​ក្រុមមន្ត្រី​ជំនាញ បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុន​ទាំងនោះ បើសិន​រកឃើញ​មែន​នោះ​ត្រូវ​ដក​អាជ្ញាប័ណ្ណ​តែម្តង​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក​ថា រង់ចាំ​ការស៊ើបអង្កេត​សិន បើ​យើង​ទៅ​បិត​ទៅ​គេ មិនទាន់​ចប់​ការស៊ើបអង្កេត​នោះ មិន​ផ្តល់​ភាពយុត្តិធម៌​ទេ ។​

​ក្រុមហ៊ុន​ទាំង​៥​ដែល​រង​ការព្រមាន​នោះ​រួមមាន ៖
*​ទី​១៖ ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សិន​
*​ទី​២៖ ក្រុមហ៊ុន យ៉ាន់​ចាវ​
*​ទី​៣៖ ក្រុមហ៊ុន ថាច់​វូដ​
*​ទី​៤៖ ក្រុមហ៊ុន វិ​ជ្ជ​រី​
*​ទី​៥៖ ក្រុមហ៊ុន ណេង​ណា ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130