ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្មករ​រត់​ទូកដរ​ម្នាក់​លោតទឹក​លេង​ពីលើ​ទូកដរ​លិចលង់​ស្លាប់​

​ភ្នំពេញ ៖ យុវជន​ជា​កម្មករ​រត់​ទូកដរ​ព្រែកលៀប​ម្នាក់ លោតទឹក​លេង​ពីលើ​ទូកដរ​បាន​លង់​ស្លាប់​រក​សព​មិនឃើញ​។​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​កំពង់ចម្លង​ព្រែកលៀប កោះដាច់ កោះ​ឧ​ញ៉ា​តី ស្ថិតនៅ​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​។​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហឿន វង្ស អាយុ​២១​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​ប្រភព​ពត៌មាន​ពី​លោក មៀ​ច សេរី នាយប៉ុស្តិ៍​នគរបាល​ព្រែ​កលៀ​ល បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​យុវជន​រងគ្រោះ និង​មាន​មិត្តភក្តិ ៣​នាក់​ទៀត​បាន​ចុះ​ងូតទឹក​លេង​នៅក្បែ​ទូកដរ ពេល​កំពុង​ហែ​ត​ទឹក​លេង ជនរងគ្រោះ​និង​មិត្តភក្តិ​បាន​ហែល​ទឹក​មកដល់​ច្រាំង ចំណែក​ជនរងគ្រោះ​បាន​ហែល​ទឹក​ត្រឡប់​ទៅ​ទូកដរ វិញ​មិនដឹង​ជា​មូល​ហេតុអ្វី​ជនរងគ្រោះ​ក៏​លេច​ទឹក​បាត់​រក​សព​មិនឃើញ​ភ្លាមៗ​នោះ​មិត្តភក្តិ ដែល​លេង​ទឹក​ជាមួយគ្នា​បាន​មុជ​រាវរក​សព​ជនរងគ្រោះ​ដែរ​តែ​មិនឃើញ​។​

​បន្ទាប់ពី​កើតហេតុ​ម្ចាស់​ទូកដរ និង​បងប្អូន​ជនរងគ្រោះ​បានចេញ​ទូក​ជួយ​រក​សព និង​បាន​ជួល​ទូក​ចាម​ឲ្យ​មក​ចុះ​រាវរក​សព​នៅ​កន្លែងកើតហេតុ​រហូតមក​ដល់​ម៉ោង​១:៣០​នាទី​រសៀល​ថ្ងៃ​ដដែល ទើប​រាវរក​សព​ជនរងគ្រោះ​ឃើញ​នៅក្បែរ​កន្លែងកើតហេតុ​។​បន្ទាប់ពី​រាវរក​សព​ជនរងគ្រោះ​ឃើញ សមត្ថកិច្ច​បានគ​ល់ស​ព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕

 

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130