ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​ម្នាក់ និង​របួស​៧​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ​

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៤​លើក (​យប់​២​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ (​ប្រុស​), របួសស្រាល​គ្មាន និង​របួសធ្ងន់​៧​នាក់ (​ប្រុស​)​។ នេះ​បើ​យោងតាម​របាយការណ៍ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៤​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៥​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង និង​ថ្មើរជើង​ម្នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ៖ ល្បឿន​, មិន​គោរព​សិទ្ធិ និង​មិន​ប្រកាន់​ស្តាំ​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​១៨​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១៩០ លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៨០​នាក់ របួសធ្ងន់​១៨៦​នាក់ និង​របួសស្រាល​១២៥​នាក់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130