ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ចាត់​វិធាន​ក្ដៅ​បង្ក្រាប​ល្បែង​ហ្គេម៣​ទីតាំង

​ភ្នំពេញ ៖ អាជ្ញាធរ​ខ័​ណ្ឌ​ឫស្សីកែវ ត្រូវគេ​មើលឃើញថា បាន​ប្រើ​វិធានការ​ក្តៅ​ហើយ​បាន​ចុះបង្ក្រាប​បន​ល្បែង​ហ្គេម​បាញ់​ត្រី​ចំនួន​៣​ទីតាំង រឹបអូស​ទូរ​ហ្គេម ចំនួន​៦​គ្រឿង ។ វិធានការ​ក្តៅ​នោះ​គឺ ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​។​

​ប្រតិបត្តិ​ការបង្ក្រាប​ប​ន​ល្បែង​៣​ទីតាំង​នេះ បាន​ធ្វើឡើង​ស្ថិតនៅ​ក្រុមទី​០៩ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ តាំងពី​ល្ងាច​រហូតដល់​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​ប៉ុន្តែ​តាម​ប្រជាពលរដ្ឋ​រាយការណ៍​ថា បន​ល្បែង​ដូជគ្នានេះ​មិនទាន់​អស់​នៅឡើយ​ទេ តែ​នៅមាន​ទីតាំង​ហ្គេម​បាញ់​ត្រី​១​កន្លែង​ទៀត កំពុងបើក​ដំណើរការ​ទទួលភ្ញៀវ​ដោយមាន​ម្ចាស់​ឈ្មោះ យាយ​ម៉ៅ ស្ថិតនៅ​ក្បែរផ្លូវ​ជាតិ​លេខ​៥ គឺ​នៅ​ទល់មុខ​ស្ថានីយ៍​ទូរ​ទស្ស CTN មាន​ផ្លូវ​បេតុង​ច្រកចូល​ផ្សារ​គីឡូម៉ែត្រ​លេខ​៦ (​ហៅ​ផ្សារ​ឆេ​កូ​) ដែល​ចូលទៅ​ប្រហែល​២០ ឫ​៣០​ម៉ែត្រ​ប៉ុណ្ណោះ និង​ឃើញ​នៅ​ខាងស្ដាំ​ដៃ មាន​ច្រក​ឌឿងហែម​មួយ និង​មាន​សញ្ញា​សម្គាល់​បាញ់ថ្នាំ​ពណ៍​ក្រហម​លេខ​៦៨ ជា​ផ្លូវ​រួម​តូចចង្អៀត តែបើ​ចូលទៅ​ប្រហែល​២០​ម៉ែត្រ​តាម​ច្រក​នេះ និង​ឃើញ​នៅ​ខាងស្ដាំ​ដៃ ។ និយាយ​រួម​គឺ​ស្ថិតនៅ​ខាងកើត​ជាប់​ផ្សារ​គីឡូម៉ែត្រ​លេខ​៦​តែម្ដង និង​មាន​បំពាក់​ទៅដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ផ្លូវ បើទោះបីជា​បិទទ្វារ ប៉ុន្តែ​មាន​ភ្ញៀវ​កំពុង​លេង​យ៉ាង​ស្ងាត់ស្ងៀម​នៅ​ខាងក្នុង ស្ថិត​ក្នុងភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​តែម្តង ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130