ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រុស្ស៊ី​នឹង​លក់​យន្តហោះ​ចម្បាំង Su-35 ឲ្យ​តួ​ក​គី

​រុស្ស៊ី ៖ ប្រធាន​សហព័ន្ធ​បច្ចេកវិទ្យា​ជាន់ខ្ពស់​រុស្ស៊ី Rostec Sergei Chemezov បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ទាត់​តួ​ក​គី​ចេញពី​ក​កម្មវិធី​យន្តហោះ F- 35 ថា ប្រទេស​រុស្ស៊ី​មានបំណង​ផ្គត់ផ្គង់​ដល់​ប្រទេស​តួ​ក​គី​ជាមួយ​យន្តហោះ​ចម្បាំង Su-35 បើសិនជា​អង់កា​រ៉ា​ចង់​ត្រូវការ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន New China​។​

​លោកស្រី Chemezov ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ថា ៖ «​ប្រសិនបើ​តួ​ក​គី​បង្ហាញ​ពី​បំណង​ទទួលយក​ការផ្គត់ផ្គង់​របស់​យើង យើង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ដោះស្រាយ​ការដឹកជញ្ជូន Su-35 »​។ លោកស្រី​លើកឡើងថា យន្តហោះ Su-35 នេះ​ត្រូវបាន​ផលិតឡើង​ដោយ​ផ្អែកលើ Su-27 Su-35 ជា​យន្តហោះ​ចម្បាំង​ពហុ​ទិស​ដែលមាន​កៅអី​តែមួយ និង​ម៉ាស៊ីន​ភ្លោះ​។​

​កាលពី​ថ្ងៃ​ពុធ​សេត​វិមាន​បាន​អះអាង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការទិញ​ប្រព័ន្ធ​ការពារ​អាកាស S-400 របស់​តួ​ក​គី​បានធ្វើឱ្យ​បញ្ចប់​នូវ​ការចូលរួម​របស់​អង់កា​រ៉ា​នៅក្នុង​កម្មវិធី F-35 ។​

​សូមជម្រាបថា នៅ​ខែធ្នូ​ឆ្នាំ​២០១៧ ទីក្រុង​អង់កា​រ៉ា និង​ទីក្រុង​ម៉ូស្គូ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​តម្លៃ​២,៥​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ស៊េរី S-400 ចំនួន​ពីរ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភេទ​ទំនើប​បំផុត​នៅក្នុង​ប្រទេស​រុស្ស៊ី​ដែល​អាច​បំផ្លាញ​គោលដៅ​នៅ​ចម្ងាយ​រហូតដល់​ទៅ​៤០០ គីឡូម៉ែត្រ និង​កម្ពស់​រហូតដល់​៣០​គីឡូម៉ែត្រ​។ ហើយ​កាលពីពេល​ថ្មីៗ​នេះ​ប្រទេស​រុស្ស៊ី​បាន​បញ្ជូន​សមាសធាតុ S-400 ចំនួន​បី​ទៅដល់​ប្រទេស​តួ​ក​គី​រួចហើយ​ដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130