ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​ត្រៀម​បញ្ជូន​កងទ័ព​រាប់រយ​នាក់​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត

​អាមេរិក ៖ មន្ត្រី​ការពារជាតិ​អាមេរិក​២​រូប និង​ទាហាន​៥០០​នាក់​ត្រូវគេ​រំពឹងថា នឹងធ្វើ​ដំណើរ​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​Prince Sultan Air Base ដែល​ស្ថិតនៅក្នុង​តំបន់​វាល​ខ្សាច់​មួយ ភាគ​ខាងកើត​រដ្ឋធានី​រី​យ៉ា​តរបស់​អារ៉ាប៊ីសាអ៊ូឌីត ខណៈដែល​មាន​ភាព​តឹង​ជាមួយ​អ៊ីរ៉ង់​។​

​ការសម្រេចចិត្ត​នេះ​មាន​ឡើង ខណៈដែល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅមាន​ភាព​តានតឹង​យ៉ាងខ្លាំង​នៅឡើយ ស្របពេល​មាន​កំហឹង​ពី​សភា​អាមេរិក ពី​របៀប​ដែល​រដ្ឋបាល​មួយ​នេះ​បាន​ចាត់វិធានការ លើ​ឃាតកម្ម​របស់លោក Jamal Khashoggi​។​

​ក្រុមមន្ត្រី​បាន​និយាយថា ទាហាន និង​បុគ្គលិក​គាំទ្រ​មួយចំនួន​តូច​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ជាមួយ​ការរៀបចំ​ដំណាក់កាល​ដំបូង សម្រាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ផា​ទ្រី​យ៉ូ​ត ព្រមទាំង​ផ្លូវ​រត់ និង​ការកែតម្រូវ​អាកាសយាន​ជាដើម​។ សហរដ្ឋអាមេរិក​ចង់​បោះ​មូលដ្ឋានទ័ព​នៅ​ទីនោះ​រយៈពេល​ខ្លី ព្រោះ​ការប៉ាន់ប្រមាណ​សន្តិសុខ​បាន​បង្ហាញថា មី​ស៊ី​ល​អ៊ីរ៉ង់​នឹង​ជួប​ការលំបាក​ក្នុង​ការដាក់​គោលដៅ លើ​តំបន់​ដាច់ស្រយាល​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130