ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Arsenal ជិត​ទិញ​បាន​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Everton

​កីឡា ៖ ក្រុម​កាំភ្លើង​ធំ Arsenal កំពុង​ជិត​បញ្ចប់​ការចុះហត្ថលេខា​លើ​កីឡាករ Everton Soares ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ឈ្នះ​ពាន Copa America នៅ​រដូវក្តៅ​នេះ​។​នេះ​បើ​យោងតាម​ប្រភពពី​កាសែត Marca អេ​ស្ប៉ា​ញ​។​

​ចំពោះ​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​រំពឹងថា ក្រុម​កាំភ្លើង​ធំ​នឹង​ចំណាយ​ប្រាក់​ជិត ៤០ លាន​អឺរ៉ូ​សម្រាប់​ការនាំយក​កីឡាករ​រូបនេះ​នាពេល​ខាងមុខនេះ​។​

​បណ្តាញសារព័ត៌មាន​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ថា​ក្លឹប​នៅ​ទីក្រុង​ឡុង​បាន​បញ្ជូន​គ្រូពេទ្យ​ទៅ​ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​ពិនិត្យ​សុខភាព​របស់ Everton ខណៈដែល​កីឡាករ​រូបនេះ​បានបង្ហាញ​ខ្លួន​នៅលើ Instagram ថា​គេ​កំពុង​សិក្សា​ភាសា​អង់គ្លេស​។​

​តាមពិតទៅ​គោលដៅ​ចម្បង​សម្រាប់​ខ្សែប្រយុទ្ធ​ដែល Arsenal ចង់បាន​នាទី​ផ្សារ​ដោះដូរ​លើក​នេះ​គឺ កីឡាករ Wilfried Zaha នោះទេ ប៉ុន្តែ​ដោយសារ​តម្លៃ​ខ្លួន​របស់​ខ្សែប្រយុទ្ធ​របស់ Crystal Palace រូបនេះ​ថ្លៃ​ពេក បានធ្វើ​ឲ្យ​អ្នកចាត់ការ​ទូទៅ Arsenal លោក Unai Emery បាន​សម្លឹង​ទៅ​មើល​កីឡាករ​ផ្សេង​។​

​គួរ​បញ្ជាក់ថា Everton Soares បាន​ចំណាយពេល​៦​ឆ្នាំ​ជាមួយ Gremio និង​បាន​បង្ហាញខ្លួន​១៤៨​ប្រកួត រក​គ្រាប់​បាល់​បាន ៣៨​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន ១០​ដង​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130