ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្ចាស់​ម៉ូតូ​សង់​កូរ៉េ​ជិះ​បុក​គេ​បណ្តាល​ឲ្យ​របួសធ្ងន់​ហើយ មិន​ទទួលខុសត្រូវ​ព្យាយាម​រត់គេចខ្លួន​បាត់​

​ខេត្តរតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពី​លិចទៅ​កើត​បណ្តាល​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់ រីឯ​ជនបង្ក​រត់គេចខ្លួន​បាត់​ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​យប់ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ នៅត្រង់ចំណុច​លើ​លូរ​មុខ​ដីចម្ការ​ឈ្មោះ ហោ សៅ​ឈុន លើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ស្ថិតនៅ​ក្នុងភូមិ​ដី​ឡូ​តិ៍ ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់​។​

​មន្ត្រីនគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ពី​កើ​តទៅ​លិច​ដល់​ត្រង់ចំណុច​កើតហេតុ​បាន​បុក​ម៉ូតូ​វ៉េវ​អេះ​បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ ហើយ​ជនបង្ក​មិនមាន​របួសស្នាម​នោះទេ ក្រោក​ឡើង​ដឹងខ្លួន​ខុស​បានដាក់​មេ​ព្រូ​ច​បាត់​មិនបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​

​ចំណែក​ម៉ូតូ​ម៉ាកវ៉េវ​អេះ ពណ៌​ក្រហម គ្មាន​ផ្លាកលេខ បើកបរ​ពី​លិចទៅ​កើត​ដោយ​ឈ្មោះ សៀន ខឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បានរ​ងរ​បួ​ុ​ស​ធ្ងន់​បាក់​ឆ្អឹងថ្គាម​ខាងឆ្វេង​។

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញ​អធិការ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឃុំ​ជ័យ​ឧ​ត្ត​ម​បាន​ចុះមក​អន្តរាគមន៍​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​ស្នងការ​នគរបាល​ខេត្ត​បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ព្យាបាល​របួស​។​

​បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​រួចមក​កម្លាំង​សមត្ថកិច្ច​ជំនាញ​អធិការ​បាន​រឹបអូស​យក​​មធ្យោបាយ​ទាំង​២​គ្រឿង​មក​រក្សាទុក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ម៉ូតូ​បង្ក​មក​ទទួលខុសត្រូវ​ចេញថ្លៃ​ថ្នាំ​ព្យាបាល​របួស​និង​បញ្ចប់រឿង​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130