ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Obi Mikel ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ក្នុង​វ័យ​៣២​ឆ្នាំ​

​កីឡា ៖ របាយការណ៍​ពី​សារព័ត៌មាន BBC បាន​ឲ្យ​ដឹងថា​អតីត​ខ្សែបម្រើ Chelsea កីឡាករ John Obi Mikel បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ ក្នុង​វ័យ​៣២​ឆ្នាំក្រោយ​ជួយ នី​ហ្សេ​រី​យ៉ា ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពាន Africa Cup of Nations បន្ទាប់ពី​យកឈ្នះ​ទុយ​នី​ស៊ី ១-០ ។​

Obi Mikel បាន​សាង​ស្នាដៃ​ជាច្រើន​ជាមួយ​ជម្រើសជាតិ​ដូចជា​ជួយ​ក្រុម​ឈ្នះ Africa Cup of Nations ក្នុង​ឆ្នាំ​២០១៣, ឈ្នះ​មេដាយ​សំរឹទ្ធ​នៅ Olympic ២០១៦, បង្ហាញខ្លួន​ជាមួយ នី​ហ្សេ​រី​យ៉ា នៅ World Cup ២០១៤, ២០១៨ និង​ចុងក្រោយ​គឺ​ឈ្នះ​មេដាយ​សំរឹទ្ធ​នេះ​តែម្ដង​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130