ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ការតវ៉ា​នៅ​ហុងកុង ៖ ក្រុមបាតុករ​ប្រដាប់​ដោយ​ដំបង​វាយប្រហារ​ស្ថានីយ​រថភ្លើង​ស្រុក Yuen Long

​ហុងកុង ៖ ក្រុម​បុរស​ម៉ាស់​ដែល​ប្រដាប់​ដោយ​ដំបងឆក់​បាន​វាយលុក​ស្ថានីយ​រថភ្លើង​មួយកន្លែង​នៅ​ស្រុក Yuen Long ទីក្រុង​ហុងកុង​កាលពី​ថ្ងៃអាទិត្យ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

​រូបភាព​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​បានបង្ហាញ​ថា​បុរស​ទាំងអស់នោះ​ពាក់អាវ​យឺត​ពណ៌​សបាន​វាយប្រហារ​មនុស្ស​លើ​វេទិកា​និង​រថភ្លើង​។ របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា​យ៉ាងហោចណាស់​មាន​មនុស្ស ៣៦ នាក់​បាន​រងរបួស​នៅក្នុង​អំពើហិង្សា​នេះ​។​

​ការវាយប្រហារ​ដោយ​ហ្វូង​ក្រុមបាតុករ​បានធ្វើ​ឡើង​បន្ទាប់ពី​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចុងក្រោយ​បំផុត​នៅ​កណ្តាល​ក្រុង​ហុងកុង​ជា​កន្លែង​ដែល​ប៉ូលិស​បង្ក្រាប​បាតុកម្ម​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ក្រុមបាតុករ​។​

គេមិន​ច្បាស់​ទេ​ថា​តើ​ការវាយប្រហារ​របស់​ក្រុម​ហ្វូង​បាតុករ​នេះ​មានបំណង​អ្វី​ឲ្យ​ពិតប្រាកដ​នោះទេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130