ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សាធារណជន​នៅតែមាន​មន្ទិល ៖ ការស្លាប់​របស់​មន្ដ្រីនគរបាល​អន្ដោប្រវេសន៍ ច្រកទ្វារ​កំពង់ផែ​អន្ដរជាតិ​ខេត្ដ​ព្រះសីហនុ

​ព្រះសីហនុ ៖ ទោះបីជា​មានការ​អះអាង​និង​បញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ អំពី​ករណី​មន្ត្រី​ស​ក្កិ​៤ នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ដេកស្លាប់​នៅមុខ​រថយន្ត ឡិច​ស៊ី​ស ដោយ​ដៃ​កាន់​កាំភ្លើង ថា​ជា​ករណី​អត្តឃាត​ក៏ដោយ ប៉ុន្តែ​សាធារណមតិ​នៅតែ​មន្ទិល​ថា ការស្លាប់​នោះ​ហាក់ដូច​ជាមាន​ការរៀប​ចំ​ដោយមាន​សណ្តាប់ធ្នាប់​គួរ​ឲ្យ​សង្ស័យ ។​

​តាម​មតិសាធារណ​លើកឡើងថា ប្រសិនបើជា​ករណី​អត្តឃាត​មែន ហេតុ​អី​ក៏​សាកសព​ជនរងគ្រោះ ហាក់​នៅ​កាន់​កាំភ្លើង​ក្នុង​របៀប​រៀបចំ​ស្អាតបាត​ម្លេះ ដូច​ទៅនឹង​ឈុត​ក្នុង​ខ្សែភាពយន្ត​មួយ​ដូច្នេះ ដែរ ។ ករណីនេះ​ក៏មាន​ការ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ​បកស្រាយ​ឲ្យ​បានច្បាស់លាស់​ផងដែរ​។

​គួ​រម្លឹកថា គេ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ដេកស្លាប់ នៅមុខ​រថយន្ត​មួយគ្រឿង ម៉ាក​លុច​ស៊ី​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-8029 ជាមួយ​ដៃ​មាន​កាន់​កាំភ្លើងខ្លី​មួយ​ដើម ហើយ​មាន ស្លាកស្នាម ត្រូវ​គ្រាប់កាំភ្លើង​ត្រង់​ក្បាល ត្រង់ចំណុច​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ កាលពី​ព្រឹក ថ្ងៃទី​២១ ខែកក្កដា​២០១៩ កន្លងទៅ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជា​ពល​ដ្ឋ​និង​សមត្ថកិច្ច​នៅ​តំបន់​នោះ ។​

​សាកសព​នេះ ត្រូវបាន​គេ​ស្គាល់​ថា ហេង សៅ​គី​រី ឋា​ន្ត​រស​ក្កិ​វរសេនីយត្រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មន្ដ្រីនគរបាល​អន្ដោប្រវេសន៍​ច្រកទ្វារ​កំពង់ផែ​អន្ដរជាតិ ខេត្ដ​ព្រះសីហនុ ។ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ T6 សង្កាត់​ចោមចៅ ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្រោយ​ករណី​ខាងលើនេះ​ស្នងការ​ខេត្ត​ព្រះសីហនុ​ឧ​ត្ត​ម​សេនីយ ជួន ណា​រិន្ទ បានចេញ​មុខមក អះអាងថា ជា​ករណី​អត្តឃាត​ដោយសារតែ​ជនរងគ្រោះ​មាន​ជំងឺស្ត្រេស​និង​ជំងឺ​ប្រចាំកាយ​មើល​ពុំ ជាសះស្បើយ ។​

​ទន្ទឹម​នោះ​ប្រភពពី​មន្ត្រីនគរបាល​ជិតស្និទ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កន្លងមក​ជនរងគ្រោះ​ចេះតែ ត្អូញត្អែ​ថា ឈឺក្បាល​ជាប់​រហូត​ពុំ​ស្រាក​ទាល់តែសោះ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130