ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Bale ពិចារណា​សំណើ​១​លាន​ផោន​ក្នុង​មួយ​សប្ដាហ៍​របស់​ក្លិប​ចិន

​កីឡា ៖ Gareth Bale កំពុង​ពិចារណា​លើ​សំណើ​មួយ​ដើម្បី​ក្លាយជា​កីឡាករ​បាលទាត់​ដំបូង​ទទួលបាន​ថ្លៃ​នឿយហត់​១​លាន​ផោន​ក្នុង​មួយ​សប្ដាហ៍​ពី​សំណាក់​ក្លិប​បាល់ទាត់​ចិន​។​នេះ​បើ​យោងតាម​ប្រភពពី​កាសែត The Sun ។​

​ក្លិប​បាល់ទាត់​ចិន​ចិន Beijing Guoan ដែល​កំពុង​លេង​ក្នុង Chinese Super League បង្ហាញ​ការចាប់អារម្មណ៍​លើ Bale បន្ទាប់ពី គ្រូបង្វឹក​របស់​ក្លិប Real Madrid លោក Zinedine Zidane បាន​និយាយថា​លោក​ចង់ឱ្យ​កីឡាករ​សញ្ជាតិ​វេ​លស៍​ចាកចេញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​លោក Jonathan Cornett ទីភ្នាក់ងារ​របស់ Bale បាន​បន្ទោស​ថា Zidane វា​ជា​រឿង​ភាពអាម៉ាស់​មួយ ដែល​បាន​បង្ខំ​ឱ្យ​កីឡាករ​ចាក​ចេញពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​។​Zidane បាន​បដិសេធ​មិន​ឲ្យ Bale លេង​ក្នុង​ការប្រកួត​មិត្តភាព​ចាញ់ Bayern Munich ៣-១ កាលពី​ថ្ងៃ​ម្សិលមិញ​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130