ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Man Utd យល់ព្រម​លក្ខខណ្ឌ​ផ្ទេរ Maguire តម្លៃ​៨០​លាន​ផោន​

​កីឡា ៖ Manchester United បានបង្ហាញ​ពី​កិច្ចព្រមព្រៀង​មួយ​លើ​ការផ្ទេរ​យក​កីឡាករ Harry Maguire ពី​ក្លិប Leicester City ក្នុងតម្លៃ​៨០​លាន​ផោន​។​នេះ​បើ​យោងតាម​ប្រភពពី​កាសែត The Sun ។

​យោងតាម​របាយការណ៍​ពី Bleacher Report បាន​ឲ្យ​ដឹងថា​លក្ខខណ្ឌ​នៃ ការផ្លាស់ប្តូរ ៨០ លាន​ផោន​របស់ Maguire ត្រូវបាន​ព្រមព្រៀងគ្នា​រួចហើយ ហើយ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ​ត្រូវគេ​រំពឹង​នឹង​ក្លាយជា​កីឡាករ Man Utd ក្នុងពេល​ឆាប់ៗ​នេះ​។

​ការផ្ទេរ​នេះ​ត្រូវបាន​គេ​ដឹងថា ប្រហាក់ប្រហែល​៧០​លាន​ផោន​ជាមួយនឹង​ប្រាក់​បន្ថែម​១០​លាន​ផោន​ទៀត​សម្រាប់​បន្ថែម​លើ​ការបង្ហាញ​ទម្រង់​លេង​ល្អ​ឬ​មិនល្អ​។ Maguire ត្រូវបាន​គេ​ដឹងថា​បាន​ប្រាប់​ទៅ​ក្លិប​ថា​រូបគេ​ចង់​ចាកចេញ​កាលពី​ថ្ងៃអាទិត្យ​មុន ហើយ​រូបគេ​ក៏បាន​ទាក់ទាញ​ក្លិប​ជិតខាង​របស់ Man Utd គឺ Man City ក្នុង​រដូវក្ដៅ​នេះ​ផងដែរ​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130