ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Man City ជិត​ទិញ​បាន​ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​អា​ហ្ស​ង់​ទីន​

កីឡា ៖ Manchester City កំពុង​ខិតជិត​ក្នុងការ​ចុះហត្ថលេខា​នាំយក​កីឡា ករ​វ័យក្មេង​ដែលមាន​ទេពកោសល្យ​ម្នា​ក់នៅ​ទ្វីបអាមេរិក​ខាងត្បូង គឺ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន វ័យ ១៨​ឆ្នាំ Thiago Almada​។​នេះ​បើ​យោងតាម​កាសែត Marca របស់​អេ​ស្ប៉ា​ញ​។​

​ខ្សែប្រយុទ្ធ​របស់​ក្លិប Velez Sarsfield គឺជា​កីឡាករ​ដែល​លេចធ្លោ​ម្នាក់​នៅក្នុង​លី​គ​កំពូល​របស់​អា​ហ្ស​ង់​ទីន Superliga Argentina កាលពី​រដូវ​កាល​មុន ដោយ​រូបគេ​អាចមាន​សមត្ថភាព​រក​គ្រាប់​បាល់​បាន ៣​គ្រាប់ ក្នុងការ​បង្ហាញ​ខ្លូន​១៦​ប្រកួត ។​

​សមត្ថភាព និង​ទេពកោសល្យ​របស់​រូបគេ​បានធ្វើ​ឲ្យ​ក្លិប Manchester City រួមទាំង​បណ្ដា​ក្លិប​ជាច្រើន​ផ្សេងទៀត​នៅ​អឺរ៉ុប បានដាក់​ការចាប់អារម្មណ៍​ក្នុងការ​នាំយក​រូបគេ​។

​បើតាម​សារព័ត៌មាន The Sun, ជើងឯក Premier League ក្លិប Man City កំពុងតែ​រៀបចំ​សំណើ ដែល​អម​តម្លៃ​ខ្លួន​លើសពី ១៧​លាន​អឺរ៉ូ ហើយ​ក្លិប​មួយ​នេះ​ជឿជាក់ថា Almada នឹង​ជ្រើស​យក​កីឡដ្ឋាន Etihad Stadium ជា​ផ្ទះ​ថ្មី​របស់គេ​។​

​គួរ​បញ្ជាក់ថា Almada គឺជា​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន U-20 ដែល​គេ​បានរួម​ចំណែក​ជួយ​អា​ហ្ស​ង់​ទីន លេង​ក្នុង​ពានរង្វាន់ 2019 South American U20 Championship ប៉ុន្តែ​រូបគេ​មិនបាន​ជ្រើសរើស​មកលេង ពានរង្វាន់ World Cup U-20 នៅ​ប៉ូឡូញ នោះទេ​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130