ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ៊ីរ៉ង់ ៖ ក្រុម​នាវិក​ទាំង​២៣​នាក់ នៅលើ​កប៉ាល់​អង់គ្លេស​មា​ន​សុវត្ថិភាព និង​សុខ​ភាពល្អ​

​អ៊ីរ៉ង់ ៖ ប្រធាន​អង្គការ​សមុទ្រ និង​កំពង់ផែ​អ៊ីរ៉ង់​ប្រចាំខេត្ត Hormozgan លោក Allahmorad Afifipour បាន​អះអាងថា សមាជិក​នាវិក​ទាំងអស់​នៅលើ​កប៉ាល់​អង់គ្លេស Stena Impero ដែល​ត្រូវបាន​រឹបអូស​នោះ គឺមាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព ដោយ​បច្ចុប្បន្ន​ពួកគេ​កំពុង​ស្ថិតនៅ​កំពង់ផែ Bandar Abbas ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី ថេ​រ៉េ​សា ម៉េ នឹង​រៀប ចំ​កិច្ចប្រជុំ​គណៈកម្មាការ​បន្ទាន់​មួយ​នៅក្នុង​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ ដើម្បី​ជជែក​ពិភាក្សាគ្នា​ជុំវិញ​ការ​រឹបអូស​កប៉ាល់​ដឹក​ប្រេង​របស់​អង់គ្លេស​ពី​សំណាក់​អ៊ីរ៉ង់ នេះ​បើតាម​សារព័ត៌មាន​រុស្ស៊ី Spunik​។​

​សូម​រំលឹកថា ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​រឹបអូស និង​ឃាត់ទុក​កប៉ាល់ Stena Impero កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន រីឯ​ក្រុមហ៊ុន​ម្ចាស់​កប៉ាល់​នេះ បាន​អះអាងថា​ខ្លួន​កំពុង​ដាក់សំណើ​សុំចូល​សួរសុខទុក្ខ​នាវិក​ទាំង​២៣​នាក់ ដែល​មកពី​ឥណ្ឌា លី​ត​តូ​នី ហ្វីលីពីន និង​រុស្ស៊ី​នេះហើយ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130