ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តុលា​ការចេញ​ដីកាឃុំខ្លួន​មេក្លោង​បោក​លុយ​ប្រជាពលរដ្ឋ​លើ​គម្រោង​សាងសង់​វិស័យ អចលនទ្រព្យ​

​សៀមរាប ៖ តុលាការ​ខេត្តសៀមរាប​នៅថ្ងៃនេះ​បានសម្រេច​ឃុំខ្លួន​មេក្លោង​ដ៏​ធំ​ម្នាក់ នៃ​អំពើ​ឆបោក​ប្រាក់​ក្នុង​រូបភាព​ចូល​ហ៊ុន​រកស៊ី ដែល​ធ្វើ​ឲ្យ​ម្នាក់ៗ​អស់​លុយ​រាប់ពាន់ រាប់ម៉ឺន​ដុល្លារ ហើយ​សរុប​ជា​ទឹកប្រាក់ គឺ​ខ្ទង់រយ​លាន​ដុល្លារ​លើ​គម្រោង​សាងសង់​វិស័យ​អចលនទ្រព្យ ។​

​សូមជម្រាបថា តុលាការខេត្ត​បានសម្រេច​ចោទប្រកាន់ បុគ្គល ឌឹ​ម សួន​ណាត ពីបទ «​ឆបោក (​ដោយមាន​ស្ថាន​ទម្ងន់ទោស​) និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ប្រព្រឹត្តទៅ​ក្រុង​សៀមរាប ខេត្តសៀមរាប និង​តាម​បណ្ដា​រាជធានី​-​ខេត្ត មួយចំនួនទៀត​។​

​ជន​ឆបោក​រូបនោះ​ឈ្មោះ ឌឹ​ម សួន​ណាត អាយុ​៣៦​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​១០០៧ ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ធ្លាប់បាន​បញ្ជាក់ថា រូបភាព​នៃ​អំពើ​ឆបោក​នេះ គឺ​ជនសង្ស័យ​បាន​ដើរតួនាទី​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍ ទៅលើ​វិស័យ​អចលនទ្រព្យ រួមមាន ពុះ​ដី​ឡូ​តិ៍ ផ្ទះល្វែង និង​វីឡា​ជាដើម​។ តាមរយៈ​រូបភាព​ឆបោក​នេះ ជនសង្ស័យ​បានធ្វើ​កិច្ចសន្យា​វិនិយោគ ជាមួយ​ជនរងគ្រោះ​ឲ្យ​ដាក់​លុយ​វិនិយោគ ដោយ​ទទួលបាន​ភាគរយ​ខ្ពស់​ប្រចាំខែ ដែល​គេ​ហៅថា​ភាគលាភ ឬ​ប្រាក់ចំណេញ ប៉ុន្ដែ​ជនរងគ្រោះ​បានទទួល​ប្រាក់ចំណេញ​នេះ តែ​ខែ​ដំបូង ឬ​ពីរ​ខែ​ដំបូង ឬ​បី​ខែ​ដំបូង​តែប៉ុណ្ណោះ ប៉ុន្ដែ​ខែ​បន្ដបន្ទាប់​ទៀត​នឹងមិន​ទទួលបាន​នោះឡើយ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130