ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រថយន្ត​បែន​ធុន​ធំ​បើក​បុក​កិន​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អាធ​ម​

​កំពត ៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ត្រូវ​រថយន្តបុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៩ ត្រង់ចំណុច​ភូមិ​ប្រិ​យ៏​ពី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ លើ​ផ្លូវលំ​គ្រួស​ក្រហម ក្នុង​ខេត្តកោះកុង ។​

​រថយន្ត​បែន​ធុន​ធំ គ្មាន​ស្លាក​លេខ បុក​កិន​ជន​វិកលចរិត មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ ប្រមាណ ៣០​ឆ្នាំ​ជាង ដើរ​លើ​ថ្នល់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។​

​ភ្លាមៗ​នោះ អ្នកបើកបរ​រថយន្ត​បង្ក បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់​រថយន្ត​នៅ​ទីតាំង​ខាងលើ​។ ក្រោយ​កើតហេតុ សមត្ថកិច្ច ចុះ​វាស់​វាស់វែង រួច​យក​រថយន្ត ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130