ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ធ្វើ​ដល់​គ្រូបង្រៀន​បែរជា​មករក​ស៊ី​ជួញដូរ​គ្រឿងញៀន​

​កណ្ដាល ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​គ្រូបង្រៀន​ម្នាក់​កាលពី​វេលា​ម៉ោង ៨​និង​១០​នាទី​យប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ ២០១៩ ពីបទ​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់ ។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​នៅ​ចំណុច​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅមុខ​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ។​

​ជនសង្ស័យ​ឈ្មោះ គាំ សុធារ​ត្ន័ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន​ភាសា​អង់គ្លេស មាន​ទីលំនៅ បច្ចុប្បន្ន​ភូមិ​ស្រះ​សង្គម ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។​

​វត្ថុតាង​ចាប់យក​៖
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យថា​ជា​សារធាតុ​ញៀន​ចំនួន ០៤​កញ្ចប់ មធ្យម ០១ តូច​០៣​កញ្ចប់ ។​
-​ទូរ​សព្ទ័​ដៃ ០១​គ្រឿង ម៉ាក​band LTE
-​ម៉ូតូ ០១​គ្រឿង​ម៉ាក ស្មាស់ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​
-​សម្ភារ​:​ថង់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​
-​ដែកកេះ ចំនួន​០២ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130