ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខេត្តបន្ទាយមានជ័យ​បើក​វេទិកាសាធារណៈ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​

​ខេត្តបន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩​នេះ​នៅ​ភោជនីយ៍ដ្ឋាន​ស្ទឹងសែន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​វេទិកាសាធារណៈ​ពិគ្រោះ​យោបល់​និង​ការចុះ​ប្រាស្រ័យ​ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ​ក្នុង​កិច្ចប្រជុំ​នោះ​ប្រជាពលរដ្ឋ​បានលើកឡើង​អំពី​បញ្ហា​ជាច្រើន ចំណុច ដូចជា​បង្គោល​ភ្លើ ដី​ភូមិ​៣ ក្រុមហ៊ុន​ទឹកស្អាត ផ្លូវ​ធ្វើ​ហើយ​ឥតមាន​ប្រព័ន្ធ​លូ​ផ្លូវ​តាម​មូលដ្ឋាន​ដែលមាន​មន្ត្រីជាន់ខ្ពស់​ថ្នាក់​ខេត្ត​ចូលរួម លោក ខេង ស៊ុំ ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ក្រុមប្រឹក្សា​ក្រុង ស្រុក អនុប្រធាន​មន្ទីរ អង្គភាព​ស្ថាប័ន​នានា​ជំវិញ​ខេត្ត រួមទាំង អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ប្រជាពលរដ្ឋ​បានលើកឡើង​ភាគច្រើន​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​ប្រឈម បញ្ហា​ផ្លូវ បញ្ហា​ប្រព័ន្ធ​លូ ការរំលោភ​ដី​ស្រះ​សាធារណៈ ការរំលោភ​ដី​កំពង់ទឹក ភូមិ​រោង​ម៉ាស៊ីន ជាប់​បុរី លោក ហួត គង់ ការបញ្ចុះ​តម្លៃ​ទឹកស្អាត និង​កុំ​យក​តម្លៃ​ថែទាំ​ទឹកស្អាត បញ្ហា​អគ្គិសនី មាន​បង្គោល​ភ្លើង​ហើយ​តែ​គ្មាន​ភ្លើង​ប្រើប្រាស់ ការបង់ពន្ធ​ដី ប្រជាពលរដ្ឋ​នៅ​មិនទាន់​យល់ដឹង​ច្បាស់​ពី​ការបង់ពន្ធ​ដី ហើយ​និង​មានការ​យឺតយ៉ាវ​រវាង មន្ទីរ​សុរិយោដី និង ពន្ធដារ រហូតដល់​ទៅជិត​១​ឆ្នាំ​ទើបបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី បញ្ហា​ទីផ្សារ​កសិកម្ម​ជាដើម​។​លោក​ដួង​សារ​រឿន​ប្រជាពលរដ្ឋ​ភូមិ​៣​បាន​បញ្ចេញយោបល់​ថា​ដី​ភូមិ​៣ ស្ថិតក្នុង​សង្កាត់​ព្រះ​ពន្លា ជាច្រើន​ឆ្នាំ​កន្លងមកហើយ​ជា​ចើ​ន​ចៅហ្វាយខេត្ត​ទៀត​រៀប​មិនចេះ​ចេញ ដោយសារ​គ​ណះ​កម្ម​ការរៀបចំ​ដី​មុន​យកឈ្មោះ​គេ​ដាក់​កន្លែង​ផ្សេង​ដាក់​មិន​ចំ​គោលដៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឈ្លោះ​គ្នា​ពេញ​ភូមិ​រៀប​មិន​ចេញ​រហូតមកទល់​សព្វ​ថ្ងៃនេះ​។​

​ចំណែក​ប្រជាជន​ម្នាក់ទៀត​បាន​បញ្ចេញយោបល់​ថា​ក្រុមហ៊ុន​ទឹកស្អាត​ចាប់តាំងពី​បង្កើត​ទឹកស្អាត​នៅក្នុង​ខេត្តបន្ទាយមានជ័យ​មក​មិនដែល​ធ្វើការ​បញ្ចុះ​តំ​លែ​ទាល់តែសោះ​យក​សាច់ជូ​មក​កូរ​ឲ្យ​គេ​ប្រើ សូមប​ញ្ឍ​ប់​ក្នុងការ​យកលុយ​ថ្លៃ​ថែរក្សា​កុង​ទ័​រ​១.០០០​រៀល​តទៅទៀត មានពេលខ្លះ​ក្រុមហ៊ុន​ទឹកស្អាត​ជីក ចោះ​ដូច​រន្ធ​បាយខុម ពេញ​តែ​ថ្នាល់​ជាតិ​ហើយ​លប់​ដី​វិញ​ធ្វើ​ឲ្យ​រួចពីដៃ​គ្មាន​ស្តង់ដា លោក​បាន​បញ្ជាក់ទៀតថា​ក្រុមហ៊ុន​ទឹកស្អាត​នេះ​រកស៊ី​គិតតែ​ពី​ផលចំណេញ មិនចេះ​រក​វិធី​កែច្នៃ​ទឹក​ឲ្យ​មាន​គុណភាព​ដូច​នៅ​ទីក្រុង​ភ្នំពេញ​ទាល់តែសោះ​។​

​ក្នុង​វេទិការ​ពិគ្រោះ​យោបល់​នោះ គ្រប់​បញ្ហា​ប្រឈម​ទាំងនេះ ត្រូវបាន​លោក អ៊ុំ រាត្រី ធ្វើការ​បកស្រាយ​បំភ្លឺ និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ ក្នុង​វេទិកាសាធារណៈ​តែម្តង តែ​ក៏មាន​បញ្ហា​ប្រឈម​ខ្លះ​ត្រូវបាន​យកទៅ​ពិភាក្សា​ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ ដើម្បី​រក​ដំណោះស្រាយ​បន្តទៀត​ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130