ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ពលរដ្ឋ​អំពាវនាវ​ក្រសួង​រ៉ែ​និង​ថាមពល​ចាត់វិធានការ​ទប់ស្កាត់​រណ្ដៅ​ដី​យក្ស​១​កន្លែង​នៅ​វត្ត​ភ្នៀ​ត​សាម​លី​

​ភ្នំពេញ ៖ ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ស្រែអំពិល​សង្កាត់​ស្នោ​ខណ្ឌ​កំបូល បាន​រិះគន់​ចៅអធិការ​វត្ត​ភ្នៀ​ត​សាម​លី​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រណ្តៅ​ដី​ឈ្មោះ​លោក លី គឹម​ហេង ធ្វើ​អាជីវកម្ម​ជិ​ក​យក​អាចម៍ដី​វត្ត​ភ្នៀ​ត​ដឹក​លក់​ជាង​២០​ឆ្នាំ​ដោយ​សំអាងថា​សកម្មភាព​នេះ​គឺជា​សកម្មភាព​ជិ​ក​ស្តារ​ស្រះ​យក​អាច៍​ដី​ចាក់​ក្នុង​បរិវេណ​វត្ត​។

​ប៉ុន្តែ​បើ​យោងតាម​ការជាក់ស្តែង​វិញ​នោះ​គឺ​មិន​ដូច​ពុទ្ធ​ដិ​ការ​របស់​ព្រះចៅអធិការ​វត្ត​ដែល​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​យើង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ត្រូវ​និង​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ កន្លងមកនេះ​ទេ​គឺ​វា​ផ្ទុយស្រឡះ​ទាំងស្រុង​ពី​ការពិត​ព្រោះ​គេ​បាន​សង្កេតឃើញ​នូវ​សកម្មភាព​របស់​គ្រឿងចក្រ​និង​រថយន្ត​រាប់សិប​គ្រឿង​កំពុង​ធ្វើ​អាជីវកម្ម​ជិ​កក​កាយ​យក​អាចម៍ដី​វត្ត​ដឹកយក​លក់​ក្នុង​មួយថ្ងៃៗ រាប់រយ​ឡាន​ធ្វើ​ឲ្យ​ទីកន្លែង​មួយ​នេះ​(​ដី​វត្ត​)​បាន​ក្លាយជា​រណ្តៅ​ដី​ប្រភេទ​រណ្តៅ​យក្ស​និង​មាន​ជម្រៅ​ជាង​១០​ម៉ែត្រ ខណដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​សម្ងំ​ឈឹង និង​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​ប្រជាពលរដ្ឋ ។

ពលរដ្ឋ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ផ្ទៃដី​វត្ត​ដែលមាន​ទំហំ​ជិត​១០​ហិច​តា​បានប្រែក្លាយ​ទៅជា​រណ្តៅ​ដី​ដ៏​ធំ​ប្រភេទ​យក្ស​ហើយ​ព្រះចៅអធិការ​វត្តមាន​ពុទ្ធ​ដិ​កា​រថា​លោក​ឲ្យ​គេ​ជិ​ក​ស្រះ​ទេ ប៉ុន្តែ​ជីក​ជាង​១០០​ឆ្នាំ​ហើយ នៅតែ​ពុំទាន់ ហើយ​ស្រះ​យក្ស​មួយ​នេះ​។

​តាម​ចៅអធិការ​វត្ត​ភ្នៀ​ត​សាម​លី​បាន​មាន​ពុទ្ធ​ដិ​កា ថា​សកម្មភាព​គ្រឿងចក្រ​ជិ​កក​កាយ​អាច៍​ដី​នោះ​គឺជា​សកម្មភាព​ជិ​ក​ស្តារ​ស្រះ​វត្ត​និង​យក​ដី​មកចាក់​លុប​ទំនាប់​នៅក្នុង​បរិវេណ​វត្ត​ទេ​។ មិនមែន​សកម្មភាព​ឈ្មួញ​ធ្វើ​អាជីវកម្ម​ជិ​កក​កា​យក​អាច៍​ដី​លក់​នោះឡើយ ។​

ចំណែក​ពលរដ្ឋ​ក៏បាន​បង្ហាញ​ការសង្ស័យថា អាជីវកម្ម​នោះ​គ្មាន​ច្បាប់​អនុញ្ញាតិ​ទេ ជាក់ស្ដែង​ក្រោយពី​អ្នកសារព័ត៌មាន​មកសុំ​ការបំភ្លឺ​ពី​បញ្ហា​រណ្តៅ​ដី​ខា​លើ​នេះ​លោក​ចៅអធិការ​វត្ត​ភ្នៀ​ត​សាម​លី​បាន​មាន​ពុទ្ធ​ដិ​កា​រថា​ព្រះអង្គ​បាន​ជួល​គ្រឿងចក្រ​ជិ​ក​ស្តារ​ស្រះ​វត្ដ​ដែលមាន​ទំហំ​ជិត​១០​ហិច​តា​ដើម្បី​កាយ​យក​អាច៍​ដី​យកមក​ចាក់​លប់​ទំនាប​នៅក្នុង​បរិវេណ​វត្ត​។ ព្រះចៅអធិការ​វត្ត​ក៏បាន​អះអាង​ទៀតថា​ចំណែក​ដី​ដែល​ឈ្មួញ​ដឹកយក​ចាក់​លក់​កន្លែង​ផ្សេង​ក្នុង​មួយៗ​ថ្ងៃ​អស់​រាប់រយ​ឡាន​នោះ​គឺជា​អាច៍​ដី​សម្រាប់​ដោះដូរ​និង​ថ្លៃ​ឈ្មួញ​គ្រឿងចក្រ​នោះទេ​។

​ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ឆ្ងល់​ថា​ថ្លៃឈ្នួល​គ្រឿងចក្រ​ឈ្មួញ​ដឹក​អាច៍​ដី​លក់​ជិត​២០​ឆ្នាំ​ហើយក៏​នៅតែ​មិនទាន់រួច​ថ្លៃ​គ្រឿងចក្រ​ទៀត​ណ៎​។​ដោយឡែក​ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​វិញ​គាត់​មិនដែល​បានឃើញ​អស់លោក​ចុះមក​ត្រួតពិនិត្យ​នៅក្នុង​ការដ្ឋាន​នេះ​ក៏​ដែរ​ទេ​ពិសេស​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី​ភ្នំពេញ​មិនដែល​ចុះ​ត្រួតពិនិត្យ​ឬ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​រណ្ដៅ​ដី​១​កន្លែង​ម្តងណា​ឡើយ​។

​ទន្ទឹម​នោះ​រណ្ដៅ​ដី​វត្ត​ភ្នៀ​ត​សាម​លី​គឺ​ជីក​ត្រង់​ពីលើ​ចុះក្រោម​គ្មាន​ជើងទេរ​ដើម្បី​ការពារ​ការបាក់​ស្រុតដី​ចូលទៅក្នុង​រណ្ដៅ​ដី​នោះឡើយ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្រែអំពិល​សង្កាត់​ស្នោ​ព្រួយបារម្ភ​ខ្លាច​បាក់​ដីស្រែ​ចម្ការ​ពួកគាត់​ចូលទៅក្នុង​រណ្ដៅ​ដី​នោះ ហើយក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្មេងៗ​ដែល​ឃ្វាល​គោក្របី ហើយ​សត្វពាហនៈ​ក៏​អាច​ធ្លាក់​ចូលក្នុង​រណ្ដៅ​ដី​នោះដែរ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130