ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក អាត់ ខែម ដឹកនាំ​កងកម្លាំង​ជួសជុល​សាលារៀន​ចាស់​និង​សាងសង់​ថ្មី​១​ខ្នង​

​ខេត្តបន្ទាយមានជ័យ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​ដឹកនាំ​កងកម្លាំង​នគរបាល​អធិការ​ស្រុក​ម៉ាឡៃ និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ចុះជួយ​ជួសជុល​សាលារៀន​ចាស់​និង​សាងសង់​ថ្មី​១​ខ្នង​១​បន្ទប់​ទំហំ ៦​ម៉ែត្រ​គុណ​និង​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ជ​ញ្ចាំ​ង​ស័ង្កសី ប្រក់​ស័ង្កសី នៅ​សាលាបឋមសិក្សា​ចែងម៉ែង ភូមិ​ចែងម៉ែង ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម បាន​មានប្រសាសន៍ថា​៖​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ឯក ឧ​ត្ត​ម ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​អាជ្ញា​រធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ ក៏ដូចជា​ជួយ​ពិនិត្យមើល​ពី ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​រដ្ឋ​រង​នូវ​ការខូចខាត​នោះ​។​នៅ​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩ លោក​បាន​ដឹកនាំ​កងកម្លាំង​នគរបាល អធិការដ្ឋាន ស្រុក​ម៉ាឡៃ និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ចុះជួយ​ជួសជុល សាលារៀន​មួយ​ខ្នង​២​បន្ទប់ ដែលមាន​សរសរ​ទុក​ផុយ ដំបូល​ស៊ី​ប​ប្រូ​ប្រេះស្រាំ ជញ្ជាំង​ក្តារ​រដែ​ល​ពុកផុយ​ក៏ត្រូវ​ជួស​ថ្មី និង សាងសង់​ថ្មី​១​ខ្នង​១​បន្ទប់ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី ក្រាល​ស៊ីម៉ងត៍ ដែល​សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​៧០០​ដុល្លា​អាមេរិក ជា​ថវិកា​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​អាជ្ញា​រធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​លោកជំទាវ ដើម្បី​ជារ​ការសម្រួល​ដល់​សិស្សានុសិស្ស​បាន​សិក្សា​រៀនសូត្រ ជា បណ្តោះអាសន្ន​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ចាន់ រៀម នាយក​សាលាបឋមសិក្សា​ចែងម៉ែង និង​លោក​មេភូមិ បាន​ឲ្យ​ដឹងថា​៖​សាលាបឋមសិក្សា​ចែងម៉ែង មាន​អាយុកាល​ជាង​២០​ឆ្នាំ​មកហើយ ដោយ​កាលណោះ​គឺ​អង្គការ​កម្មវិធី​សិលា​ជួយ​កសាង​មាន​២​បន្ទប់ បច្ចុប្បន្ននេះ​មាន​សភាព ទ្រុធ​ទ្រោម ពុកផុយ ទាំង​ដំបូល​ស៊ី​ប​ប្រូ​និង​ឈើ​ផ្លាន ក្តារជញ្ជាំង ដែល​ធ្វើ​ឲ្យ​សិក្សា​នុ​សិស្ស​ជួប​ការលំបាក ក្នុងការ​សិ​ក្ស្រា​ឈម​និង​គ្រោះថ្នាក់​ជាយថាហេតុ ពិសេស​នាពេល​មាន​ភ្លៀង​គឺ​លេច​ស្រក់ សើម​ឯកសារ បើ​មាន​លាយឡំ​ជាមួយ​ខ្ស​ល់​ផង​នោះ គឺមាន​ការព្រួយបារម្ភ​ក្រែង​បាក់​រលំ​មាន​គ្រោះថ្នាក់​ដល់​សិស្ស ។​

​លោកនាយក​បាន​បន្តថា​៖​បច្ចុប្បន្ននេះ សិ​ស្សា​រៀន​នៅ​សាលា​នេះ មាន​ចំនួន​១៦២​នាក់ ចា់​ពី​ថ្នាក់ ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​៦ អាគារ​សិក្សា​មានតែ​១​ខ្នង ២​បន្ទប់ ត្រូវ​រៀន​១​បន្ទប់​២​ថ្នាក់ ជាមួយគ្នា ចឹ​ង​ជួប​បញ្ហា ខ្វះខាត បន្ទប់រៀន ។​ទន្ទឹមនឹង​ថ្លែងអំណរគុណ ដល់​កងកម្លាំង​នគរបាល​អធិការដ្ឋាន ស្រុក​ម៉ាឡៃ និង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត ចុះជួយ​ជួសជុល​អាគារ​សិក្សា​ចាស់​និង​ជួយ​ធ្វើ​ថ្ម​១​ខ្នង​១​បន្ទប់​អំពី​ឈើ​នោះ ។​លោកគ្រូ អ្នកគ្រូ ក៏ដូចជា​លោក​មេភូមិ​ចែងម៉ែង ក៏បាន​សំណូមពរ​និង​ស្នើសុំ​ដល់ រាជរដ្ឋាភិបាល ក៏ដូចជា​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន មេត្តាជួយ​ចាក់ដី​បំពេញ​ទីធ្លា​សាលារៀន​និង​ផ្តល់​អាគារ​សិក្សា​ថ្មី​១​ខ្នង ធ្វើ​អំពី​បេតុង ដើម្បី​បាន​ក្មួយៗ​សិស្សានុសិស្ស​រៀនសូត្រ​បាន​ស្រួល ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130