ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រថយន្ត​១​គ្រឿង បើក​បុក​ម៉ូតូ NEX បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​មនុស្ស ៣​នាក់​

​កំពង់ស្ពឺ​ ៖ វេលា​ម៉ោង ២​និង​០១​នាទី​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ លើផ្លូវ​លេខ​១៤០ ចំណុច​ភូមិ​ទន្លេ​រក​ន្ទឹ​ល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ដបុក​ម៉ូតូ​។​

​រថយន្ដ​០១​គ្រឿង​ម៉ាក AVANZA ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​ទីលំនៅ (​ក្រោយ​កើតហេតុ ចុះ​រត់​គេចខ្លួនបាត់​) ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​០១​គ្រឿង ម៉ាក NEX​ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1N-9147 ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា អ្នកបើក​ឈ្មោះ ឌឹ​ម ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ឌុប​មនុស្ស​០២​នាក់​៖ ទី​១​ឈ្មោះ ឌឹ​ម និមល ភេទ​ស្រី អាយុ​១៨​ឆ្នាំ (​ស្លាប់​) និង​ទី​២​ឈ្មោះ អឿន ចាន់ថុល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នក​ទាំង​៣​រស់នៅ​ភូមិ​កែវ​មន្នី ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​ករណីនេះ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ស្រី​ម្នាក់ និង​របួសធ្ងន់​០២​នាក់ (​ប្រុស​) ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ព្រមទាំង​ខូច​ម៉ូតូ និង​រថយន្ដ​ធ្ងន់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ចុះ​វាស់វែង យក​វត្ថុតាង​ទាំង​០២ ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល រដ្ឋបាល​ត្រពាំង​គង ដើម្បី​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130