ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកនាំពាក្យក្រសួងការពារជាតិ​បដិសេធថា​គ្មាន​មូលដ្ឋានទ័ព​បរទេស​លើ​ទឹកដី​កម្ពុជា​ទេ​

​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ថ្លែងថា វា​ជា​រឿង​ហួសចិត្ត ដែល​សារព័ត៌មាន​របស់​សហ​រដ្ឋ​អាមេរិក បាន​ប្រឌិត​ព័ត៌មាន​ដ៏​ឆ្កួត​លីលា តាម​អំពើ​ចិត្ត អំពី​មូលដ្ឋានទ័ព​បរទេស​នៅលើ​ទឹកដី​កម្ពុជា ហើយ​ត្រូវបាន​បន្ទរ​ដោយសារ​ព័ត៌មាន​របស់​ពួកគេ​ដទៃទៀត ដែល​ហាក់​ធ្វើឡើង​ក្នុង​ចេតនា​ចង់​បំផ្លាញ​ដល់​សន្តិសុខ និង​សន្តិភាព​នៅ​កម្ពុជា និង​ក្នុង​តំបន់​។​

​យោងតាម Facebook Page ផ្លូវការ​របស់លោក ឈុំ សុជាតិ សរសេរ​នៅ​រសៀល​ថ្ងៃទី​២២ ខែកក្កដា នេះ ថា “​ក្នុងនាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ខ្ញុំ​មិនអាច​ទទួលយក​ការ​ប្រឌិត​ព័ត៌មាន​បែបនេះ​បានឡើយ​។ ក្រសួងការពារជាតិ មិន​ដែលមាន​កិច្ច​ព្រម ព្រៀង​សម្ងាត់​ណាមួយ​ឱ្យ​កងទ័ព​ចិន​ប្រើប្រាស់​ទឹកដី​កម្ពុជា ធ្វើជា​មូលដ្ឋាន​ឡើយ​។ អស់លោក​ល្មម​ឈប់​ប្រើប្រាស់​ព័ត៌មាន​ក្លែងបន្លំ អំពី​វត្តមាន​កងទ័ព​ចិន​លើ​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំងនឹង​កម្ពុជា​តទៅទៀត​”​។​

​លោក​បន្តថា ពាក់ព័ន្ធ​នឹង​មូលដ្ឋានទ័ព​បរទេស​នេះ កម្ពុជា​ធ្លាប់បាន​បញ្ជាក់​ជំហរ យ៉ាងច្បាស់​ច្រើនដង​រួចហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​នោះឡើយ​។​

​លោក​បញ្ជាក់​បន្ថែមថា រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស នៅលើ​ទឹកដី​របស់ខ្លួន​ដែរ ហើយក៏​មិន​បញ្ជូន​កងទ័ព​កម្ពុជា ទៅ​ក្រៅប្រទេស​នោះដែរ លើកលែងតែ​បេសកកម្ម​ជាមួយ​អង្គការសហប្រជាជាតិ​តែមួយ​ប៉ុណ្ណោះ​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130