ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​៤​នាក់ និង​របួស​៩​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ​

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៦​លើក​) បណ្ដាលឱ្យ​មនុស្ស​ស្លាប់​៤​នាក់ (​ប្រុស​), របួសស្រាល​ម្នាក់ (​ស្រី​) និង​របួសធ្ងន់​៨​នាក់ (​ស្រី​៣​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្ដាលឱ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ដ​ធំ​១​គ្រឿង និង​យាន​ផ្សេងៗ​១​គ្រឿង​, ហើយ​មូល​ហេតុដែល​បណ្ដាលឱ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ៖ ល្បឿន​, មិន​គោរព​សិទ្ធិ​, ប្រជែង និង​បត់​គ្រោះថ្នាក់​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​១២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១១៩​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥៩​នាក់ របួសធ្ងន់​៩០​នាក់ និង​របួសស្រាល​៨១​នាក់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130