ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​២​នាក់​ករណី​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​

​កោះកុង ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​សាគរ កាលពី​ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៩ វេលា​ម៉ោង ៧​និង​៥០ នាទី​ព្រឹក បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ ២ នាក់ នៅ​ចំណុច​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ពីបទ គំរាម​សម្លាប់​អ្នកដទៃ តាមរយ​:​ទូរស័ព្ទដៃ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​ទី​១/ ឈ្មោះ ឈុន និ ភេទ​ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មាន​ទី​លំ​មាន​លំនៅ ភូមិ – ឃុំ​កើតហេតុ​ខាងលើ​។​
​។ ទី​២-​ឈ្មោះ វិត ឡា​វី ភេទ ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិន​ពិតប្រាកដ មាន​ទី​លំ​មាន​លំនៅ ភូមិ – ឃុំ​កើតហេតុ​ខាងលើ​។​
​គួរបញ្ជាក់​ផងដែរ នៅពេលដែល​កម្លាំង​ជំនាញ​យើង​ធ្វើ​ការត្រួត​ពិ​និ​ត គឺ​ជនសង្ស័យ​ទាំង ២ នាក់ មានប្រើ​ប្រាស់​សារធាតុ​ញៀន ។​
​បច្ចុប្បន្ន ករណីនេះ កម្លាំង​ជំនាញ​យើង កំពុង​សាកសួរ និង​បំពេញ​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130