ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

PSG ចាប់ផ្ដើម​ឈប់​លក់​អាវ Neymar នៅក្នុង​ហាង​របស់​ក្លឹប​

កីឡា ៖ ការចាកចេញ​របស់ Neymar ពី​ក្រុម Paris Saint-Germain ហាក់ដូច​ជាមាន​ភាពជិតស្និទ្ធ​ជាង​មុន​ទៅទៀត ហើយ ​ម្ចាស់​ជើងឯក Ligue 1 មួយ​នេះ​ហាក់ដូចជា​ឈប់​លក់​អាវ​របស់​ប្រេ​ស៊ី​ល​រូ​ន​បេះ​នៅក្នុង​ហាង​របស់​ក្លឹប ។​

​កាសែត UOL Esporte បានបង្ហាញ​រូបភាព​នៃ​ហាង​ក្លឹប PSG នៅ​រដ្ឋធានី​បារាំង​ទាំង​អស់ហើយ​ស្ទើរតែ​មិន​រូប​របស់ Neymar ទេ​។​ផ្ទុយទៅវិញ គេ​ឃើញតែ​អាវ​របស់ Kylian Mbappe ដែល​លេចធ្លោ​ជាងគេ និង​កីឡាករ​ផ្សេង​ប៉ុណ្ណោះ​។​

​អ្នកគាំទ្រ​របស់ PSG បាន​ស្រែក​និង​លើក​បដា​ដេញ Neymar ក្នុងកំឡុងពេល​បើករ​ដូ​វ​កាល​ថ្មី Ligue 1 របស់​ពួកគេ​លេង​ទល់នឹង Nimes កាលពី​ថ្ងៃអាទិត្យ ។​

​ទោះ​បែបនេះ​ក្ដី​ភាពមិនច្បាស់លាស់​នេះ​បាន​កើតឡើង​បន្ទាប់ពី​លេចឮ​ព័ត៌មាន​ថា ខ្សែប្រយុទ្ធ​រូបនេះ​ចង់​ចេញពី PSG ហើយ​កាល​ថ្ងៃអាទិត្យ គេ​ក៏​មិនបាន​លេង​ថែមទៀត​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130