ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Klopp ៖ អ្នកចាំទី Alisson អវត្តមាន ២​ទៅ​៣​សប្ដាហ៍​​​

​កីឡា ៖ លោក Jurgen Klopp បាន​និយាយថា​អ្នកចាំទី Alisson Becker នឹង​អវត្តមាន​ចន្លោះ​ពី​២​ទៅ​៣​សប្ដាហ៍​ដោយសារ​រងរបួស​កំភួន​ជើង​ក្នុង​ការប្រកួត​បើកឆាក​ដែល Liverpool ឈ្នះ Norwich ៤-១ កាលពី​ថ្ងៃ​សុក្រ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC ។​

​អ្នកចាំទី​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ ២៦ ឆ្នាំ​រូបនេះ​បាន​រង​នៅពេល​ព្យាយាម​ទាត់​បាល់​ឡើង នៅ​នាទី​៣៩​នៃ​វគ្គ​ទីមួយ ហើយ​ត្រូវបាន​ប្ដូរ​ចេញ​ភ្លាមៗ​ជំនួស​ដោយ Adrian​។​លោក Klopp បាន​និយាយថា​“​របួស​នេះ​វា​មិន​ធ្ងន់ធ្ងរ​ពេក​ទេ​។ វា​ជាការ​រងរបួស​កំភួន​ជើង​ដែល​ធ្វើឱ្យ Alisson សម្រាក​មួយរយៈ​ពេល​ប៉ុណ្ណោះ ។​

​ដូច្នេះ​មានន័យ Alisson នឹង​អវត្តមាន​ប្រកួត​សំខាន់​ទល់នឹង Chelsea នៅពាន Super Cup យប់​ស្អែក​ផងដែរ​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130