ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Wesley Sneijder ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ហើយ​

​កីឡា ៖ អតីត​ខ្សែបម្រើ​ប្រយុទ្ធ​របស់ Real Madrid និង Inter Milan កីឡាករ Wesley Sneijder បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ហើយ​។​

Sneijder គឺជា​ថ្នាល​យុវជន​របស់​ក្លិប Ajax នឹង​ត្រូវបាន​តម្លើង​មកលេង​ឲ្យ​ក្រុម​ធំ​កាលពី​ឆ្នាំ ២០០២​។ Sneijder បង្ហាញខ្លួន​ឲ្យ Ajax ដែលជា​ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង Amsterdam សរុប​បាន ១៨០​ប្រកួត មុននឹង​ត្រូវ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ទិញយក​មកពី​ទឹកដី​ហូ​ឡង់​អំឡុង​រដូវ​កាល ២០០៧-២០០៨ ក្នុងតម្លៃ​ខ្លួន ២៣​លាន​ផោន​។​

​បន្ទាប់មក Sneijder ត្រូវបាន Real Madrid លក់​ទៅ​ឲ្យ Inter Milan ទី​ដែល​គេ​បានឈ្នះ​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០០៩-២០១០ ក្រោយ​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho​។ ក្រោយ​ចាក​ចេញពី Inter Milan ក្នុង​ឆ្នាំ ២០១៣ Sneijder បាន​ទៅ​ចូលរួម​ជាមួយ Galatasaray, Nice និង​ចុងក្រោយបង្អស់​គឺ​ក្លិប​នៅ​កាតា Al-Gharafa​។​

​ជាមួយ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​វិញ Sneijder ធ្លាប់​ចូល​លេង​បាន ១៣៤​ប្រកួត និង​រក​គ្រាប់​បាល់​បាន ៣១​គ្រាប់ ព្រមទាំង​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ក្លាយជា​ជើងឯក​រង​ព្រឹត្តិការណ៍ FIFA World Cup 2010 នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ក្រោយ​ចាញ់​អេ​ស្ប៉ា​ញ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​ចំពោះ​ការប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​នេះ Sneijder បាន​ត្រឡប់​មកកាន់​ទីក្រុង Utrecht វិញ​ដែលជា​ទីកន្លែង​កំណើត​របស់គេ ដោយ​បំពេញ​តួនាទី​នៅ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ក្លិប Utrecht FC៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130