ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រថយន្តបុក​ម៉ូតូ​រួច​បន្ត​បុក​រថយន្ត​មួយគ្រឿង​ទៀត​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​៣​នាក់​

​កំពង់ធំ ៖ មនុស្ស​ម្នាក់​ស្លាប់ ខណដែល​ម្នាក់ទៀត​រងរបួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៥​និង​៥៨​នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចំណុច​ផ្លូវ​ប្រសព្វ​រាង​អក្សរ​Y ភូមិ​សាម​ក្អោ​ក ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​បង្កដោយ​រថយន្ត​លុច​ស៊ី​ស បុក​ម៉ូតូ​បើកបរ​ឆ្លងកាត់​ផ្លូវ ហើយ​រេ​ចង្កូត​ទៅបុក​រថយន្ត​កាមរី​ដែល​កំពុង​ចរាចរណ៍​ក្នុង​កន្លង​ផ្លូវ​ផ្ទុយ​មួយគ្រឿង​ទៀត ។​

​រថយន្ត​ម៉ាក លុច​ស៊ី​ស ពណ៌​ស ស្លាក​លេខ​កំពង់ធំ 2A.2030 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​បើកបរ​ដោយ​ឈ្មោះ តុង ឈី​វ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឈើទាល ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។ ចំណែក​អ្នករួមដំណើរ​២​នាក់​ក៏​រងរបួស​ធ្ងន់​ក្នុងនោះ​រួមមាន ៖
១-​ឈ្មោះ លាត គឹម​លី ភេទ​ស្រី អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឈើទាល ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ របួសធ្ងន់ មុខរបរ​កសិករ​។​
២-​ឈ្មោះ ណាន ព្រឿង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រោល ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ របួសធ្ងន់​មុខរបរ​កសិករ​។​

​ដោយឡែក​អ្នកជិះ​ម៉ូតូ ហុងដា វេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ ស្លាក​លេខ​បាត់ដំបង 1S.9456 បើកបរ​ចេញពី​ផ្លូវ​បាត់​សិទ្ធ​ពី​ត្បូង​ទៅ​ជើង ហើយ​បត់​ស្តាំ​ឆ្លងកាត់​ផ្លូវ​ដោយ​ឈ្មោះ លី វិចិត្រ ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ស្លា ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​រថយន្ត​ម៉ាក កាមរី​មួយគ្រឿង​ទៀត ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ 2AG.9667 បើកបរ​ពី​ត្បូង​ទៅ​ជើង​ដោយ​ឈ្មោះ យី សុ​បញ្ញា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ របួសធ្ងន់​មុខរបរ​បើកបរ​រថយន្ត ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130