ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជិះ​ម៉ូតូ​បុក​រថយន្ត​ពេញទំហឹង​ស្លាប់​នៅ​កន្លែងកើតហេតុ​

​ភ្នំពេញ ៖ យុវជន​ជា​សិស្សសាលា​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​ក្រោយ​ដែល​រូបគេ​ជិះ​ម៉ូតូ​មក​បុក​រថយន្ត​បើក​បញ្ច្រាសទិស​គ្នា​កាលពី​វេលា​ម៉ោង ៨ និង​៣០​នាទី​យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ នៅ ត្រង់ចំណុច​មុខ​ច្រកចូល​រោងចក្រ​ស្រា​បៀរ​កម្ពុជា លើផ្លូវ​២១៧ ស្ថិតនៅ​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3583 អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង បត់​ឆ្វេង​ឆ្លងផ្លូវ លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក យ៉ាម៉ាហា ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1GX-3026 បើកបរ​ដោយ​ឈ្មោះ ធូ ឌី​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា មក​បុក​ចំ​ពីមុខ​ផ្នែក​ខាងស្តាំ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​តែម្ដង ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130