ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្យុះ Lekima នៅ​ចិន សម្លាប់​មនុស្ស​កើនឡើង​ដល់​៤៩​នាក់​ហើយ​

​ប៉េកាំង ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចំនួន​មនុស្ស​ស្លាប់​ដោយ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ឡេ​គី​ម៉ា (Lekima) នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​បាន​កើន​ដល់​៤៩​នាក់​ហើយ ខណៈ​មនុស្ស​២១​នាក់ កំពុង​បន្ត​បាត់​ខ្លួន​។ នេះ​បើតាម​សារព័ត៌មាន CNA​។​

​ព្យុះ​ទី​ហ្វុ​ង​ឡេ​គី​ម៉ា បាន​វាយប្រហារ​លើ​ខេត្ត​ចំនួន​៣ នៅក្នុង​ប្រទេស​ចិន រួមទាំង​ខេត្ត Zhejiang, Shandong និង​ខេត្ត Anhui កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ហើយ​បាន​បង្ខំ​ឱ្យ​មនុស្ស​ច្រើនជាង​១​លាន នាក់ ត្រូវ​ជម្លៀស​ខ្លួន​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។ ដោយឡែក បើតាម​អាជ្ញាធរ​ចិន​ចំនួន​អ្នកស្លាប់ គិត​មកដល់​ព្រឹក​ថ្ងៃ​អង្គា​នេះ បាន​កើន​ដល់​៤៩​នាក់​ហើយ​។​

​អាជ្ញាធរ​បាន​និយាយថា ទី​ហ្វុ​ង Lekima បាន​វាយប្រហារ​មកលើ​តំបន់​ដីគោក​នៃ​ខេត្ត Zhejiang កាលពី ព្រឹក​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ជាមួយ​កម្លាំង​ខ្យល់​បក់ ១៨៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ អាជ្ញាធរ​បញ្ជាក់ថា ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​មួយ​នេះ​បាន​បង្ក​ជា​គ្រោះទឹកជំនន់ ហើយ​លើសពីនេះទៅទៀត​គ្រោះមហន្តរាយធម្មជាតិ​បាន​បង្ក​ការខាតបង់​សេដ្ឋកិច្ច​យ៉ាងហោចណាស់ ២៦ ពាន់​លាន​យន់ (៣,៧ ពាន់​លាន​ដុល្លារ​)៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130