ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បើក​កាឡេ​ថង​ឡើង​ភ្នំ ខណៈ​អស់​ប្រេង​ថយក្រោយ​ក្រឡាប់​របួសធ្ងន់​ស្រាល​៣​នាក់

​ខេត្តរតនគិរី ៖ មនុស្ស​ក្មេង​ចាស់​៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​កាឡេ​ថង​ដោយ​ខ្លួនឯង​។​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់ចំណុច​ក្រោយ​វត្ដ​ប៉ក់​ធំ ស្ថិតនៅ​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បើក​កាឡេ​ថង​ចេញពី​ស្រែ​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយ​ក្រុមគ្រួសារ លុះដល់​កន្លែង​ឡើង​ភ្នំ​ក្រោយ​វត្ដ ក៏បាន​អស់​ប្រេង​ម៉ា​ស៊ុត ទើប​បណ្ដាល​ឲ្យ​កាឡេ​ថង​ថយក្រោយ​ហើយ​ក្រឡាប់​២.៣​ក្រ​ឡប់​តែម្តង​។​

​អ្នកបើកបរ​ឈ្មោះ ប៉ូ​យ ទូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ច្រាយ រងរបួស​ស្រាល​។ អ្នករួមដំណើ ២​នាក់​
១.​ឈ្មោះ រ​ចំ និក ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ច្រាយ រងរបួស​ធ្ងន់​ចំ​ច​ង្ក្រេះ​នឹង​ក្បាល​។​
២.​ឈ្មោះ ពូ​យ ជាតិ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ជនជាតិ​ច្រាយ រងរបួស​ធ្ងន់​ជើង​ខាងឆ្វេង​ដាច់​ស្បែក​នឹង​ស​សៃ អ្នក​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ប៉ក​ធំ ឃុំ​ប៉ក​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្ដ​រតនគីរី​។​

​ក្រោយ​កើតហេតុ​សាច់ញាតិ​ជនរងគ្រោះ​បាន​ដឹកបញ្ជូន​អ្នករងរបួស​ធ្ងន់​ទៅ​ព្យាបាល​គ្រូ​បុរាណ​ខ្មែរ នៅ​ភូមិ​សោម​កា​និ​ញ​នៃ​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130