ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​រំលោភ​ក្មេងស្រី​អាយុ​១០​ឆ្នាំ​

​ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​វើ​ន​សៃ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវ​:​លើ​យុវតី​ម្នាក់​បានសម្រេច​។​យោងតាម​របាយការណ៍​ពី​នគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹងថា ក្រោយពី​បានទទួល​ព័ត៌មាន​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ភ្លាម​ពី​ឈ្មោះ បៃ សា​រិ​ប ភេទ​ប្រុស ហើយ​ត្រូវជា​ពូ​របស់​ក្មេងស្រី​រងគ្រោះ​បាន​រាយការណ៍​មក​ថា កាលពី​វេលា​ម៉ោង​៥​និង​២​នាទី​ល្ងាច ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ នៅត្រង់ចំណុច​លើផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិ​ឡាំប៉ា​ត់ ឃុំ​ហាត់​ប៉ក ស្រុក​វើ​ន​សៃ មាន​ករណី​រំលោភ​សេពសន្ថវៈ​បានសម្រេច​។​

​របាយការណ៍​ដដែល​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ ឆ​.​យ អាយុ​១០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​។​

​រីឯ​ជនសង្ស័យ​ឈ្មោះ ផាត ផង់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​
​ទាំង​២​នាក់​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ជាមួយគ្នា​។​
បន្ទាប់ពី​កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​វើ​ន​សៃ​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រួចមក ឃើញថា​ពិតជា​មាន​ករណី​រំលោភ​សេពសន្ថវៈ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​នាំខ្លួន​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វើ​ន​សៃយ​កមក​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​អយ្យកា​អម​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130