ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក អ៊ុំ រាត្រី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ពិសា​សាច់ជ្រូក​ទាំងអស់គ្នា​

​ខេត្តបន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ព្រមទាំង​លោកស្រី ជ័យ ណា​រី អ៊ុំ​រាត្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ពិសា​សាច់ជ្រូក​សុវត្ថិភាព ដែល​ធ្វើឡើង​នៅមុខ​ផ្សារ​ចំការ​គ (​ផ្សារ​ថ្មី​) ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើការ​បញ្ជាក់​ឱ្យ​កាន់តែច្បាស់​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មិនមាន​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ទេ​។​

​លោក អ៊ុំ រាត្រី បាន​មានប្រសាសន៍​នៅក្នុង​ពិធី​នោះ​ដោយបាន​លើកឡើង​ផងដែរ​ថា តាម​ការបញ្ជាក់​យ៉ាងច្បាស់​របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ដែលមាន​ការិយាល័យ​បសុពេទ្យ និង​ក្រុមការងារ​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​ទាំង​កន្លែង​ចិញ្ចឹម និង​សត្វឃាត​ដ្ឋា​ន​ទាំងអស់ នៅក្នុង​ខេត្ត បាន​បញ្ជាក់ថា សាច់ជ្រូក និង​សត្វ​ជ្រូក នៅក្នុង​ខេត្ត ពិត​ជាមាន​សុវត្ថិភាព​ពិតប្រាកដ​មែន និង​គ្មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះទេ​។​លោក​អភិបាលខេត្ត បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព មន្ត្រីរាជការ ពិសា​សាច់ជ្រូក​ទាំងអស់គ្នា​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130