ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ដាច់​ខ្សែកាប​យោង​ម៉ូ​ទ័​រ​ពីលើ​អាគារ​សាងសង់​ថ្មី​ជាន់​ទី​៣​ធ្លាក់​សង្កត់​កម្មករ​ម្នាក់​ស្លាប់​

​ព្រះសីហនុ ៖ ភ្នាក់ងារ​រាយការណ៍​ថា នៅវេលា​ម៉ោង​ជិត​៨​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះថ្នាក់​ដាច់​ខ្សែកាប​យោង​ម៉ូ​ទ័​រ​ពីលើ​អាគារ​សាងសង់​ថ្មី ជាន់​ទី​៣ ធ្លាក់​សង្កត់​មកលើ​កម្ម​ករ​ម្នាក់ បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ នៅ​ចំណុច​ការដ្ឋាន​សាងសង់​អាគារ​ថ្មី ស្ថិតក្នុង​ក្រុម​១៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។​

​ជនរងគ្រោះ ឈ្មោះ យា ឡា​ត់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិ​ប្រឹក្សា ឃុំ​កំចាយមារ ស្រុក​កំចាយមារ ខេត្តព្រៃវែង ។​

​បច្ចុប្បន្ន សាកសព ត្រូវបាន​បញ្ជូន​យកទៅ​រក្សាទុក នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត (​ពេទ្យ​ចំការចេក​) រងចាំ​សមត្ថកិច្ច​ជំនាញ​ចុះមក​ត្រួតពិនិត្យ ធ្វើ​កោសល្យ​វិ​ច្ច័​យ មុន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130